Swift cc time

បេក្ខជន«បាក់ឌុប»ខេត្តព្រះសីហនុ ដែលនៅឆ្ងាយពីមណ្ឌលប្រឡង នឹងទទួលបានការ«ស្នាក់នៅ អាហារ និងការផ្ញើយានជំនិះ» ឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រះសីហនុ៖ បេក្ខជនប្រឡងដែលស្ថិតនៅឆ្ងាយពីមណ្ឌលប្រឡង និងគណៈកម្មការប្រឡង នឹងទទួលបានការ ស្នាក់នៅ អាហារ និងការផ្ញើយានជំនិះ ឥតគិតថ្លៃ កំឡុងពេលប្រឡងបាក់ឌុប សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភគាំទ្រក្រោមការចាត់ចែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ដល់បេក្ខជនប្រឡងដែលស្ថិតនៅឆ្ងាយពីមណ្ឌលប្រឡង និងគណៈកម្មការប្រឡង។

ការឧបត្ថម្ភរួមមាន៖ ផ្តល់ជូនកន្លែងស្នាក់នៅ ចំនួន ២ យប់ អាហារចំនួន ៦ ពេល និងការផ្ញើយានជំនិះ (គ្រប់មណ្ឌលប្រឡងទាំងអស់)។ មណ្ឌលប្រឡងរួមមាន៖ ១.វិទ្យាល័យស្ទឹងហាវ ២.វិទ្យាល័យហ៊ុនសែនកែវផុស ៣.វិទ្យាល័យហ៊ុនសែនព្រៃនប់ ៤.វិទ្យាល័យតេជោសែនបឹងតាព្រហ្ម ៥. វិទ្យាល័យទួលកែវ ៦.វិទ្យាល័យហ៊ុនសែនកំពង់សិលា ៧.វិទ្យាល័យហ៊ុនសែនស្មាច់ដែង ៨.វិទ្យាល័យព្រែកស្វាយក្រុងកោះរ៉ុង។

គួរបញ្ជាក់ថា នៅសល់ប្រមាណ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងឈានមកដល់ រួមជាមួយបេក្ខជនប្រឡងប្រមាណជាង ១៥ម៉ឺននាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រជិត៤ម៉ឺននាក់ និង បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមជាង ១១ម៉ឺននាក់៕

Khcct banner

អត្ថបទទាក់ទង