ព្រីតថេន៖ នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជានាយទាហានកម្ពុជាទីបី ដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធា Sandhurst ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដែលបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការការពារជាតិ ទំនាក់ទំនងអប់រំយោធាវិជ្ជាជីវៈ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងព្រីតថេន និងកម្ពុជា។
នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។ សមិទ្ធផលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា។
គួរបញ្ជាក់ថា សាលា Sandhurst ត្រូវបានគេទទួលស្គាល់ជាយូរមកហើយសម្រាប់ការអភិវឌ្ឍមេដឹកនាំយោធានាពេលអនាគតពីជុំវិញពិភពលោក។ បទពិសោធន៍ដែលទទួលបានដោយនិស្សិតបញ្ចប់ការសិក្សាកម្ពុជា នឹងជួយកសាងបណ្តាញវិជ្ជាជីវៈ ពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងការយល់ដឹងរវាងកងកម្លាំងប្រដាប់អាវុធ៕