ថៃ៖ ប៉ូលីសថៃបានរាយការណ៍ថា ខ្មាន់កាំភ្លើងជាកុមារអាយុ ១៤ ឆ្នាំ ដែលបានបាញ់សម្លាប់មនុស្សអស់ ៧ នាក់ និងខ្លួនឯង នាព្រឹកថ្ងៃសុក្រនេះ ត្រូវបានរាយការណ៍ថាបានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួននៅឯផ្ទះ មុនពេលបើកការបាញ់ប្រហារនៅឯសាលារៀន Debsirin Nonthaburi School ខេត្តនន្ទបុរី ប្រទេសថៃ។
ប៉ូលីសថៃបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងជាកុមាររូបនេះបានបាញ់អស់ ២៦ គ្រាប់ ហើយគ្រាប់រំសេវចំនួន ៣៤ គ្រាប់ទៀតត្រូវបានរកឃើញនៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានថៃ ក្រៅពីចំនួនអ្នកស្លាប់ ក៏មានអ្នករបួសប្រមាណ ២០ នាក់ ដោយក្នុងនោះមាន ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕