Swift cc time

ក្រុមហ៊ូធី បើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីតធ្វើឱ្យជនស៊ីវិល ១១នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧត្តមសេនីយ៍ឯកលោក Turki al-Maliki 

រីយ៉ាដ៖ ការវាយប្រហារដោយក្រុមហ៊ូធីនៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឱ្យជនស៊ីវិល ១១ នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអូឌីត ៧ នាក់ ជនជាតិយេម៉ែនម្នាក់ ជនជាតិអេហ្ស៊ីបពីរនាក់ និងជនជាតិប៉ាគីស្ថានម្នាក់រងរបួស និងមានជនរងគ្រោះរួមមានកុមារអាយុ ៤ ឆ្នាំម្នាក់ដែលរងរបួសរលាកកម្រិតទីពីរ។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីយោធាអារ៉ាប៊ីសាអូឌីតបានប្រកាស។

បើតាមឧត្តមសេនីយ៍ឯកលោក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ បានអះអាងថានៅព្រឹកថ្ងៃសុក្រនេះថា ការវាយប្រហារនៅភាគខាងត្បូងខេត្តណាជរ៉ានបានធ្វើឱ្យជនស៊ីវិលសរុប ១១ នាក់រងរបួសធ្ងន់និងស្រាល។ លោក Maliki បានចោទប្រកាន់ក្រុមហ៊ូធីដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ថាបានបាញ់ផ្លោងតំបន់ជនស៊ីវិលដោយមិនរើសអើង ដែលជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ លោកព្រមានថាអារ៉ាប់នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារជនស៊ីវិល។

មន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ចារកម្មរបស់អារ៉ាប៊ីសាអូឌីត សហរដ្ឋអាម៉េរិក និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតបានរកឃើញថា ពួកហ៊ូធី និងកងជីវពលអ៊ីរ៉ាក់ក្រោមការត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារសម្របសម្រួលលើទីតាំងស៊ីវិលរបស់អារ៉ាប៊ីសាអូឌីត រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល កំពង់ផែ និងអាកាសយានដ្ឋាន។

យ៉ាងណាមិញមិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ូធី ឬអ៊ីរ៉ង់ជុំវិញការវាយប្រហារទៅកាន់ភាគខាងត្បូងរបស់អារ៉ាប៊ីសាអូឌីតនៅឡើយនោះទេ។ ជម្លោះរយៈពេលមួយទសវត្សរ៍របស់អារ៉ាប៊ីសាអូឌីតជាមួយក្រុមហ៊ូធីដែលមានសម្ព័ន្ធមិត្តជាមួយទីក្រុងតេអេរ៉ង់ កាន់តែជាប់ពាក់ព័ន្ធជាមួយនឹងសង្គ្រាមកាន់តែខ្លាំងក្លា ដោយសារសកម្មភាពរបស់ពួកហ៊ូធី ដូចជាការបិទផ្លូវសមុទ្រក្រហមដែលបានរំខានដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត បានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាក្នុងតំបន់ដោយផ្ទាល់ជាមួយគ្នា៕

Khcct banner

អត្ថបទទាក់ទង