អាម៉េរិក៖ ប្រេងបានបន្តឡើងថ្លៃម្តងទៀតនៅថ្ងៃសុក្រទី ៧ ខែ សីហានេះ ចំពេលមានក្តីបារម្ភបន្ថែមទៀតជុំវិញការបើកច្រកសមុទ្រ ហ័រមូសឡើងវិញ ខណៈដែលអ៊ីរ៉ង់ ដែលកំពុងធ្វើការជាមួយអូម៉ង់ បានស្នើឱ្យហាមឃាត់នាវាដែលត្រូវបានចាត់ទុកថាពាក់ព័ន្ធជាមួយអាម៉េរិកមិនអាចចេញនិងចូលច្រកសមុទ្របានឡើយ។ប្រេងឆៅរបស់ Brent បានកើនឡើង ៩៩ សេន ឬ ១.២ ភាគរយ ដល់ ៨៣.៤៨ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅសហរដ្ឋអាម៉េរិក West Texas Intermediate បានកើនឡើង ៨៥ សេន ឬ ១.១ ភាគរយ ដល់ ៧៨.៨៤ ដុល្លារ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះនៅដើមសប្តាហ៍នេះ ដោយសារតែអាម៉េរិកថានឹងមានការចរចាគ្នាជាមួយអ៊ីរ៉ង់និងឈានទៅដល់ការបើកច្រកសមុទ្រនេះម្តងទៀតតែក្រោយមកក៏ជាប់គាំងនៃកិច្ចពិភាក្សាគ្នាមិនទាន់រកច្រកចេញឃើញ។ក្នុងនោះប្រេងឆៅប្រភេទ Brent បានឡើងដល់ ៨០ ដុល្លារនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្លាក់ចុះក្រោមតម្លៃនេះជាលើកដំបូងចាប់តាំងពីថ្ងៃទី ១៣ ខែកក្កដា មក។ លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅ KCM Trade បាននិយាយថា ទីផ្សារធ្លាប់ទទួលបានកិច្ចព្រមព្រៀងរយៈពេលខ្លីរវាងប្រទេសទាំងពីរយ៉ាងហោចណាស់មួយរួចហើយនៅដើមឆ្នាំនេះ ដូច្នេះទំនុកចិត្តថាកតិកាសញ្ញាថ្មីមួយនឹងស្តារចលនាប្រេងធម្មតាឡើងវិញយ៉ាងឆាប់រហ័ស។
ទីភ្នាក់ងារសារព័ត៌មាន Fars បានបញ្ជាក់ដែលថាសមាជិកសភាអ៊ីរ៉ង់ម្នាក់បាននិយាយថា គណៈកម្មាធិការសភាកំពុងពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់បឋមដើម្បីហាមឃាត់នាវាអាម៉េរិក អ៊ីស្រាអែល និងនាវាដទៃទៀតដែលត្រូវបានចាត់ទុកមានពាក់ព័ន្ធជាមួយនឹងអាម៉េរិកដែលនឹងមិនអនុញ្ញាតឲ្យចេញចូកពីច្រកសមុទ្រ ហ័រមូសបានឡើយ។អ៊ីរ៉ង់ក៏កំពុងស្វែងរកថ្លៃសេវាចន្លោះពី ៥ ភាគរយទៅ ៧ ភាគរយនៃតម្លៃទំនិញពីនាវាដែលប្រើប្រាស់ច្រកសមុទ្រឆ្លងកាត់៕