វ៉ាស៊ីនតោន៖ ក្រុមបណ្តាលប្រទេស G7 រួមមាន កាណាដា,បារាំង,អាល្លឺម៉ង់,អ៊ីតាលី,ជប៉ុន,ចក្រភ,អង់គ្លេស,សហរដ្ឋអាម៉េរិកបានប្រកាសពីផែនការបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតសរុបចំនួន ១០០លានបារ៉ែល ទៅកាន់ទីផ្សារ ក្នុងគោលបំណងឆ្លើយតបទៅនឹងការហក់ឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ ដែលបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងសហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុប។
យោងតាមការប្រកាសពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ការបញ្ចេញប្រេងម៉ាស៊ូតក្នុងទ្រង់ទ្រាយធំនឹងត្រូវធ្វើឡើង ភ្លាមៗ នៅក្នុងដំណាក់កាលដំបូងនៃរយៈពេល ២០ថ្ងៃខាងមុខ ខណៈដែលបរិមាណប្រេងដែលនៅសេសសល់នឹងត្រូវបញ្ចេញជាបន្តបន្ទាប់ក្នុងរយៈពេល ៤ខែ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីសង្គ្រាមរយៈពេល ៨ខែជាមួយប្រទេសអ៊ីរ៉ង់ និងជម្លោះពាណិជ្ជកម្ម បានរុញច្រានឱ្យតម្លៃប្រេងម៉ាស៊ូតនៅអាមេរិកស្ទុះឡើងដល់ ៦,៣៧ដុល្លារ ក្នុងមួយហ្គាឡុង (បន្ទាប់ពីបានឡើងដល់កំពូល ៦,៥២ដុល្លារ កាលពីចុងខែកញ្ញា)។
បើតាមទីភ្នាក់ងារ AP បានរាយការណ៍ទៀតថាវិធានការបន្ទាន់នេះកើតឡើងចំពេលដែលលោក ត្រាំ និងគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខនឹងសម្ពាធផ្នែកនយោបាយយ៉ាងខ្លាំង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ ខណៈដែលលទ្ធផលស្ទង់មតិបានបង្ហាញថា ប្រជាប្រិយភាពនៃការដឹកនាំផ្នែកសេដ្ឋកិច្ចរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារបញ្ហាកើនឡើងថ្លៃទំនិញ និងថាមពល៕