Swift cc time

ត្រាំ ព្រមាននឹងសំពងអ៊ីរ៉ង់ឱ្យចាស់ដៃ បើរកឃើញជាប់ពាក់ព័ន្ធភេរវកម្មលើយន្តហោះ Flydubai

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងត្រូវទទួលរង ការវាយប្រហារយ៉ាងខ្លាំងក្លា ប្រសិនបើការស៊ើបអង្កេតរកឃើញថា ទីក្រុងតេអេរ៉ង់មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ដែលអាកាសយានិករងម្នាក់ បានវាយប្រហារលើប្រធានក្រុមអាកាសយានិក ក្នុងបំណងបង្កគ្រោះថ្នាក់ដល់ជើងហោះហើររបស់ក្រុមហ៊ុន flydubai ឆ្ពោះទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ លោក ត្រាំ បានគូសបញ្ជាក់ថា ផ្អែកលើព័ត៌មានបឋមដែលលោកទទួលបាន គឺមានសញ្ញាបង្ហាញពីការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានអះអាងថា បុគ្គលរូបនោះបានទទួលការបណ្តុះបណ្តាលមនោគមវិជ្ជាជ្រុលនិយមពីអ៊ីរ៉ង់។

គួរកត់សម្គាល់ថាហេតុការណ៍លើជើងហោះហើរ FZ 1073 របស់ក្រុមហ៊ុន Flydubai ពីទីក្រុងឌូបៃទៅកាន់ប្រទេសអ៊ីស្រាអែល គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយអ្នកបើកបរយន្តហោះម្នាក់ (ប្រភពមន្ត្រីផ្លូវការបញ្ជាក់ជាជនជាតិអូម៉ង់) បានចាក់ប្រធានអ្នកបើកបរយន្តហោះជនជាតិឥណ្ឌា Captain Smit Machchhar និងព្យាយាមបណ្តាលឱ្យយន្តហោះធ្លាក់។ ហេតុការណ៍នេះបានបង្កឱ្យយន្តហោះធ្លាក់ចុះកម្ពស់យ៉ាងគំហុកដល់ទៅ ១៧.០០០ ហ្វីតក្នុងរយៈពេលត្រឹមតែពីរនាទី ប៉ុន្តែត្រូវ បានសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីប្រធានអ្នកបើកបរដែលរងរបួសធ្ងន់បានខិតខំទាញបើកទ្វារបន្ទប់បញ្ជា (cockpit) អនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកយន្តហោះ (រួមទាំងអ្នកបើកបរយន្តហោះជនជាតិអង់គ្លេសម្នាក់ដែលជិះជាអ្នកដំណើរ) សម្រុកចូលទៅចាប់វាយខ្នោះជនបង្ក និងទាញចង្កូតបញ្ជាធ្វើឱ្យយន្តហោះមានស្ថិរភាពឡើងវិញ៕

ប្រធានអ្នកបើកបរយន្តហោះជនជាតិឥណ្ឌា Captain Smit Machchhar 


Khcct banner

អត្ថបទទាក់ទង