រាជធានីភ្នំពេញ៖ ក្រុមហ៊ុន កាណា ត្រាស ឯ.ក គឺជាក្រុមហ៊ុនបរធនបាលដំបូង និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានមោទនភាពក្នុងនាមជាអ្នកត្រួសត្រាយ ក្នុងវិស័យ បរធនបាលកិច្ចនៅក្នុងប្រទេសមុនគេ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើង។ ក្រុមហ៊ុន កាណា ត្រាស ឯ.ក និងក្រុមហ៊ុនបុត្រសម្ព័ន កាណាឌីយ៉ាគ្រុប ដែលបានរួមសហការក្នុងការផ្តល់សេវាកម្មក្នុងវិស័យបរធនបាលកិច្ច មានកិត្តិយសទទួលបានពានរង្វាន់ជាប់ៗគ្នាចាប់តាំងពី ឆ្នាំ២០២២ រហូតដល់ ឆ្នាំ២០២៥ ពីនិយ័តករបរធនបាលកិច្ចនូវពានរង្វាន់ដូចខាងក្រោម៖
- ក្រុមហ៊ុន កាណា ត្រាស ឯ.ក ជា “ក្រុមហ៊ុនបរធនបាលឆ្នើមសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចអចលនវត្ថុ” ។
- ធនាគារ កាណាឌីយ៉ា ជា “ប្រតិបត្តិករបរធនបាលកិច្ចឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ទិញ-លក់អចលនវត្ថុ“ ។
- ក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន ជា “ក្រុមហ៊ុនវាយតម្លៃឆ្នើមក្នុងវិស័យបរធនបាលកិច្ច“ ។
ការទទួលបានពានរង្វាន់ ជាលើកទីបួននេះ ត្រូវបានប្រគល់ជូននៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៦ ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល៥ឆ្នាំ” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។
ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
ការបន្តទទួលបានពានរង្វាន់ដ៏មានកិត្តិយសនេះ សបញ្ជាក់ឱ្យឃើញពីការជឿទុកចិត្តរបស់អតិថិជន ដៃគូពាក់ព័ន្ធ និងការគាំទ្រឥតឈប់ឈរពីនិយ័តករបរធនបាលកិច្ច ក៏ដូចជាការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ក្រុមហ៊ុន កាណា ត្រាស ឯ.ក ទាំងអស់ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន កាណា ត្រាស ឯ.ក បានខិតខំ និងបន្តអភិវឌ្ឍន៍អាជីវកម្មឲ្យកាន់តែរឹងមាំ ផ្តល់សេវាកម្មជូនអតិថិជន ព្រមទាំងដៃគូពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងភាពល្អឥតខ្ចោះ ដែលមានលក្ខណៈបត់បែនដើម្បស្វែងរកដំណោះស្រាយដ៏សមស្របបំផុត ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងបន្តរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។