Swift cc time

បេក្ខជន«បាក់ឌុប»មានជីវភាពខ្វះខាត នៅខេត្តកំពង់ធំ នឹងទទួលបានកន្លែងស្នាក់នៅឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩-១១ សីហា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំទីកន្លែងស្នាក់នៅចំនួន៥កន្លែង ដោយឥតគិតថ្លៃសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាត កំឡុងពេលប្រឡងបាក់ឌុបសម័យប្រឡង៖ ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយការស្នាក់នៅនឹងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

បើតាមរដ្ឋបាលខេត្តកំពង់ធំ ទីតាំងសម្រាប់ស្នាក់នៅចំនួន ៥កន្លែង មានដូចជា៖ ១-មណ្ឌលបុរីកុមារកំព្រាខេត្ត ដែលមានទីតាំងទល់មុខវិទ្យាល័យកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ ០១២ ៤៣៤ ៥៤៣ លោក អ៊ិន រ៉ាមីន)។ ២-វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (TVET) ដែលមានទីតាំងទល់មុខវិទ្យាល័យកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ ០១៥ ៦៦៦ ១៥៥ លោក ខឹម ខេមរិន្ទ)។

៣-អគារស្នាក់នៅក្នុងបរិវេណនៃសារៈមន្ទីរខេត្តកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ ០៩៩ ៩៩៨ ៨០៩ លោក កុំ រតនៈពិសិដ្ឋ)។ ៤-មជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបល្ល័ង្កកើត (ច្រកចូលផ្សារបល្ល័ង្ក) សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (លេខទូរស័ព្ទ ០៨៩ ៦២៨ ៣៣៤ លោកស្រី ឡាយ សុថាវ័ន្ត)។ ៥-ស្នាក់ការ ស.ស.យ.ក ខេត្ត ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ខេត្តកំពង់ធំ (លេខទូរស័ព្ទ ០១២ ៩៩០ ១២៨ លោក ទិន ម៉ារ៉ា)៕

Khcct banner

អត្ថបទទាក់ទង