Swift cc time

ផ្ទុះកំហឹងពីអ្នកលេងបណ្តាញសង្គមចិន ក្រោយមន្ត្រីអាកាសយានដ្ឋានថៃ ទាញភ្នែកខ្លួនឯង ដាក់ជនជាតិចិន២០នាក់រត់ចូលច្រកគេហាមឃាត់ តែស្មើប្រមាថជនជាតិចិនទាំងមូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហេតុការណ៍ចលាចលផ្នែកសន្តិសុខមួយ បានកើតឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ប្រទេសថៃ បន្ទាប់ពីក្រុមអ្នកគាំទ្រជនជាតិចិនប្រមាណ២០នាក់ បានរត់សម្រុកបំពានវិធានការសុវត្ថិភាពរបស់ព្រលានយន្តហោះ ដើម្បីតាមមើល និង ថតរូបតារាក្នុងដួងចិត្តរបស់ពួកគេ។ ក្នុងហេតុការណ៍នោះ មន្ត្រីសន្តិសុខព្រលានយន្តហោះថៃ «ទាញភ្នែកខ្លួនឯង» ដាក់ជនជាតិចិន ២០នាក់ រត់ចូលច្រកហាមឃាត់ ដែលអ្នកលេងបណ្ដាញសង្គមចិនចាត់ទុកថា ជាការប្រមាថជាតិសាសន៍ មិនអាចទទួលយកបាន។

យោងតាមវីដេអូចេញផ្សាយតាមបណ្តាញសង្គម គេបានឃើញមាន«ជនជាតិចិន»២០នាក់រត់ បានចូលច្រកគេហាមឃាត់ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ប្រទេសថៃ ដើម្បីតាមមើល និង ថតរូបតារាក្នុងដួងចិត្តរបស់ពួកគេ។ភ្លាមៗ មន្ត្រីសន្តិសុខព្រលានយន្តហោះថៃ បានចេញហាមឃាត់ហើយបង្ហាញពីភាពចលាចលក្នុងព្រលាន។

តែអ្វីដែលគេចាប់អារម្មណ៍ក្នុងហេតុការណ៍នោះ គឺគេឃើញមានមន្ត្រីផ្នែកសន្តិសុខថៃ បានប្រើប្រាស់កាយវិការបែបរើសអើងពូជសាសន៍មកលើក្រុមអ្នកគាំទ្រចិនទាំងនោះ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមចិនរាប់លាននាក់ បង្ហាញប្រតិកម្មខឹងសម្បារ និង មិនអាចទទួលយកបានឡើយ។

អ្នកលេងបណ្តាញសង្គមចិនភាគច្រើនបានយល់ស្របចំពោះចំណាត់ការហាមឃាត់ក្រុមអ្នកគាំទ្រប្រមាណ ២០ នាក់នោះមិនឱ្យឡើងលើយន្តហោះ ប៉ុន្តែពួកគេបានសម្តែងការប្រឆាំងដាច់ខាតចំពោះទង្វើ និងកាយវិការមើលងាយពីសំណាក់មន្ត្រីសន្តិសុខថៃមកលើជនជាតិចិន៕

Khcct banner

អត្ថបទទាក់ទង