Swift cc time

អង្គការ Justice For Myanmar ថ្កោលទោសថៃ គាំទ្រមេដឹកនាំម៊ីយ៉ាន់ម៉ា វាយប្រហារពលរដ្ឋស៊ីវិល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មីយ៉ាន់ម៉ា៖ អង្គការ Justice For Myanmar (JFM) បានចោទប្រកាន់ថា ថៃកំពុងបន្តគាំទ្រសកម្មភាពរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ដោយសារប្រាក់ចំណូលបានមកពីការនាំចេញ ឧស្ម័នធម្មជាតិ និងប្រព័ន្ធធនាគារនៅក្នុងប្រទេសថៃ កំពុងក្លាយជាប្រភពហិរញ្ញវត្ថុយ៉ាងសំខាន់ ក្នុងការជួយផ្គត់ផ្គង់អាវុធ និង ប្រេងឥន្ធនៈយន្តហោះដល់របបយោធានេះ យកទៅប្រើប្រាស់ក្នុងការវាយប្រហារលើប្រជាជនស៊ីវិលស្លូតត្រង់។

អង្គការ JFM បានទាមទារឱ្យរដ្ឋាភិបាលថៃ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុទាំងអស់ ព្រមទាំងស៊ើបអង្កេត និងរឹបអូសទ្រព្យសម្បត្តិខុសច្បាប់របស់គ្រួសារលោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលមាននៅក្នុងទីក្រុងបាងកក។ អង្គការសិទ្ធិមនុស្សមួយនេះក៏បានអំពាវនាវឱ្យប្លុកអាស៊ាន បដិសេធរាល់ការប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ាវិលទៅរកភាពធម្មតាឡើងវិញ។

ការថ្កោលទោសនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អង្គការ JFM កាលពីថ្ងៃទី ៤ ខែសីហា កន្លងទៅ ប្រឆាំងនឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) ដែលបានអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី ៦-៧ ខែសីហា ខាងមុខនេះ៕ 

Khcct banner

អត្ថបទទាក់ទង