Swift cc time

ចិនប្រើ «បច្ចេកវិទ្យាឆ្លាតវៃ និងដ្រូន» ដើម្បីពង្រឹងសមត្ថភាពវាយលុក និងការពារនៅលើសមរភូមិប្រយុទ្ធទំនើប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖បច្ចេកវិទ្យាឆ្លាតវៃ និង ប្រតិបត្តិការគ្មានមនុស្សបើក កំពុងផ្លាស់ប្តូរមុខមាត់កងទ័ពរំដោះប្រជាជនចិន (PLA) សម្រាប់សមរភូមិទំនើប ដោយក្នុងកម្មវិធីនេះមាន ការរួមបញ្ចូលគ្នារវាងតម្រូវការជាក់ស្តែងនៃប្រភេទទ័ពនីមួយៗ ជាមួយទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់របស់ដ្រូន ជាមួយក្បួនដោះស្រាយ (Algorithms) កាន់តែឆ្លាតវៃ កំពុងបំប្លែងបច្ចេកវិទ្យាទាំងនេះឱ្យទៅជាសមត្ថភាពប្រយុទ្ធពិតប្រាកដនៅលើសមរភូមិ។

មន្ត្រីមកពីកងពលធំអាកាសចរណ៍នៃបញ្ជាការដ្ឋានភូមិភាគខាងត្បូងចិន បានអះអាងថា កងទ័ពចិន បានផ្លាស់ប្តូរពីកងកម្លាំងការពារដែនអាកាសក្នុងស្រុក ទៅជាកងកម្លាំងមានសមត្ថភាពទាំងវាយលុក និងការពារ។សង្គ្រាមគ្មានមនុស្សបើកកំពុងរៀបចំទម្រង់សមរភូមិឡើងវិញ ដោយផ្លាស់ប្តូរពីការឃ្លាំមើលធម្មតា ទៅជាការវាយប្រហារចំគោលដៅច្បាស់លាស់ និង ក្លាយជាកម្លាំងស្នូលនៅចម្បាំងជួរមុខ។

កងទ័ពចិន កំពុងពង្រឹងសមត្ថភាព ដើម្បីក្លាយជាកត្តាសំខាន់ក្នុងការយកឈ្នះលើសត្រូវខ្លាំងៗ។ បទពិសោធន៍ថ្មីនេះ នឹងជួយឱ្យកងទ័ពយល់ច្បាស់ថា តើអង្គភាពណាដែលអាចប្រើប្រាស់ព័ត៌មានសម្ងាត់ដែលប្រមូលបានឱ្យមានប្រសិទ្ធភាពបំផុត ហើយការបង្កើតប្រព័ន្ធឆ្លើយតបវិជ្ជមាន នឹងជួយពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពឱ្យកាន់តែមានឯកទេស និងខ្លាំងក្លាជាងមុន។

គួរបញ្ជាក់ថា បច្ចុប្បន្ន យន្តហោះគ្មានមនុស្សបើកលែងត្រឹមតែជាឧបករណ៍ស៊ើបការណ៍ទៀតហើយ ប៉ុន្តែវាត្រូវបានធ្វើប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយកងទ័ពរ៉ុក្កែត កងទ័ពជើងទឹក និងកងទ័ពជើងគោក ក្នុងការប្រមូល និងវិភាគទិន្នន័យដើម្បីគាំទ្រការវាយប្រហារ។ យន្តហោះដ្រូន បានក្លាយជាប្រភពព័ត៌មានគោលដៅថ្មីសម្រាប់កងទ័ពរ៉ុក្កែត ជាចក្ខុមើលការណ៍សម្រាប់កងទ័ពជើងទឹក និងជាប្រភពគាំទ្រកម្លាំងបាញ់ចម្ងាយឆ្ងាយសម្រាប់កងទ័ពជើងគោក៕

Khcct banner

អត្ថបទទាក់ទង