Swift cc time

ចិន បាញ់បង្ហោះ«ផ្កាយរណបអ៊ីនធឺណិត» ក្រុមទី ២៣ ទៅលំហ ដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/

ចិន៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានបាញ់បង្ហោះផ្កាយរណបក្រុមទី ២៣ សម្រាប់បណ្តាញអ៊ីនធឺណិតផ្កាយរណប ក្នុងតារាវីថីផែនដីកម្រិតទាប (LEO) របស់ខ្លួន ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសពាណិជ្ជកម្ម Hainan ក្នុងក្រុង Wenchang ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។

រ៉ុក្កែតដឹកជញ្ជូន Long March-8A បានចាកចេញពីជើងទម្រនៅម៉ោង ៤:៥២ នាទីល្ងាច (ម៉ោងនៅប៉េកាំង) ដោយបានទម្លាក់ផ្កាយរណបទាំងនោះចូលទៅក្នុងតារាវីថីដែលបានកំណត់យ៉ាងជោគជ័យ។

បេសកកម្មនេះគឺជាជើងហោះហើរពិសោធន៍ប្រព័ន្ធទាំងមូល បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពដំឡើងសមត្ថភាពរ៉ុក្កែត Long March-8A ដែលការអភិវឌ្ឍនេះបានបង្កើនទម្ងន់ផ្ទុករបស់រ៉ុក្កែត ដើម្បីទ្រទ្រង់ការបាញ់បង្ហោះផ្កាយរណបជាបណ្តុំធំៗ និងញឹកញាប់នាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង