Swift cc time

អង្គការ YAD ប្រកាសផ្តល់«អាហារូបករណ៍កន្លែងស្នាក់នៅឥតគិតថ្លៃ» ដល់សិស្ស-និស្សិតមកពីបណ្តាខេត្ត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ គេហទំព័រ អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD)

ភ្នំពេញ៖ អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់សិស្ស-និស្សិតដែលមកពីបណ្តាខេត្តនានា ហើយមានបំណងចង់បន្តការសិក្សានៅរាជធានីភ្នំពេញ។ ការទទួលពាក្យចាប់ផ្តើមពីពេលនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយសារចំនួនមានកំណត់ អង្គការជម្រុញឱ្យបេក្ខជនរៀបចំដាក់ពាក្យឱ្យបានឆាប់រហ័ស។

យោងតាមគេហទំព័រ អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ បានឱ្យដឹងថា ការផ្តល់អាហារូបករណ៍នេះ មិនត្រឹមតែផ្តល់ជូននូវកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ បំណិនជីវិត និងវគ្គសិក្សាបំប៉នជំនាញបន្ថែមពីអង្គការ YAD ផ្ទាល់។ លើសពីនេះ បេក្ខជននឹងទទួលបានឱកាសយកបទពិសោធន៍ការងារជាក់ស្តែង បង្កើតបណ្តាញទំនាក់ទំនងល្អជាមួយអ្នកជំនាញ និងរួមចំណែកអភិវឌ្ឍសង្គមតាមរយៈសកម្មភាពស្ម័គ្រចិត្តផ្សេងៗ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស អង្គការបើកសម្រាប់សិស្សទើបបញ្ចប់ថ្នាក់ទី១២ (ឬសិស្សថ្នាក់ទី១២ ដែលរំពឹងថានឹងប្រឡងជាប់) និស្សិតឆ្នាំទី១ ឬនិស្សិតត្រៀមចូលរៀនឆ្នាំទី២ ដែលមកពីបណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេសកម្ពុជា។ បេក្ខជនត្រូវតែជាអ្នកដែលមានជីវភាពខ្វះខាត និងត្រូវការជំនួយផ្នែកកន្លែងស្នាក់នៅពិតប្រាកដ ព្រមទាំងមានចក្ខុវិស័យចង់ក្លាយជាអ្នកដឹកនាំ និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត និងសកម្មភាពសង្គម។

សម្រាប់បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវរៀបចំឯកសារចាំបាច់មួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងរូបថតជាមួយអាណាព្យាបាលនៅខាងមុខផ្ទះរបស់ខ្លួន។ សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ (Link) ឬស្កែន QR Code របស់អង្គការ YAD ចាប់ពីថ្ងៃនេះតទៅ៕

Khcct banner

អត្ថបទទាក់ទង