Swift cc time

ដ្រូនអ៊ុយក្រែនធ្លាក់នៅសមុទ្រមួយកន្លែងរបស់រុស្ស៊ី សម្លាប់មនុស្ស ៧នាក់ និង ៤០នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានហោះបុកធ្លាក់ទៅកាន់ឆ្នេរដ៏មមាញឹកមួយនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សប្រាំពីរនាក់ រួមទាំងកុមារបីនាក់។ ផ្អែកតាមវីដេអូ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មាន BBC យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលកំពុងហោះនៅលើអាកាសបានឆ្ពោះទៅនិងធ្លាក់នៅតំបន់សមុទ្រខ្មៅមួយនៅទីក្រុង Krasnodar ខណៈពេលដែលមនុស្សម្នាជាច្រើនកំពុងតែនាំគ្នាលេងទឹក។ អភិបាលទីក្រុងKrasnodar លោក Veniamin Kondratyev អះអាងថាចំនួនអ្នករងរបួសសរុបបានឡើងដល់ ៤០ នាក់ ដោយមានមនុស្ស ១៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Veniamin Kondratyev បានចោទប្រកាន់អ៊ុយក្រែនពីបទវាយប្រហារដោយចេតនាលើជនស៊ីវិល។ លោកថាមានសាក្សីជាច្រើននាក់បានឃើញវត្តមានដ្រូនរបស់អ៊ុយក្រែនហោះចូលនិងផ្ទុះនៅសមុទ្រខ្មៅរបស់រុស្ស៊ី ការបាញ់ប្រហារពីប្រព័ន្ធដែនអាកាសរុស្ស៊ីបានកើតឡើងមុនពេលដ្រូនមួយនេះធ្លាក់ទៅខាងក្រោមនិងផ្ទុះ។លោកបន្ថែមទៀតថា ការធ្លាក់យន្តហោះដ្រូននេះបានកើតឡើងនៅលើឆ្នេរមួយក្បែរភូមិ Arkhipo-Osipovka នៅលើសមុទ្រខ្មៅ ដែលជាតំបន់វិស្សមកាលដ៏ពេញនិយមសម្រាប់ជនជាតិរុស្ស៊ី។

ភ្លាមៗក្រោយការផ្ទុះនៃដ្រូនរបស់អ៊ុយក្រែននេះ អ៊ុយក្រែនបានបដិសេធការផ្ទុះដ្រូនរបស់ខ្លួនចូលក្នុងតំបន់ជនស៊ីវិល អ៊ុយក្រែនថានេះមិនមែនជាការវាយប្រហាររបស់ខ្លួនឡើយដោយការវាយប្រហាររបស់ខ្លួនមិនផ្តោតលើគោលដៅជនស៊ីវិលឡើយ។ 

Khcct banner

អត្ថបទទាក់ទង