Swift cc time

អ្នករត់ម៉ូតូឌុបវៀតណាម ៥នាក់ ត្រូវចាប់ខ្លួន ពីបទ«ប្លន់ទេសចរបរទេស» អស់២១ដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ដាណាង៖ អាជ្ញាធរប៉ូលិសក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃ០៤សីហានេះ បានចាប់ខ្លួនអ្នករត់ម៉ូតូឌុបចំនួន ៥ នាក់ ពីបទចោទប្រកាន់ថាតាមប្លន់យកប្រាក់ប្រមាណ ២១ ដុល្លារអាម៉េរិក ពីអ្នកទេសចរជាតិដាណឺម៉ាក ២ នាក់ នៅក្នុងទីក្រុងបុរាណហយអាន (Hoi An) កាលពីខែសីហា ឆ្នាំ២០២៣។ ជនសង្ស័យទាំង ៥ នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីប៉ូលិសវៀតណាម បានប្រមូលភស្តុតាង និងកត់ឈ្មោះពួកគេជាផ្លូវការក្នុងសំណុំរឿងប្លន់នេះ។

យោងតាមការចុះផ្សាយរបស់កាសែត VN Express ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅពេលជនសង្ស័យ ២ នាក់បានដឹកអ្នកទេសចរត្រឡប់ទៅសណ្ឋាគារ រួចរួមដៃជាមួយបក្សពួក ៣ នាក់ទៀតដែលជិះម៉ូតូតាមពីក្រោយ ដើម្បីបង្កភាពរញ៉េរញ៉ៃពេលទូទាត់ប្រាក់។

ក្នុងនោះ ជនល្មើសបានចាំងពិលភ្នែកស្ទាក់យកប្រាក់ពីកាបូបអ្នកទេសចរ ហើយនៅពេលមានការប្រកែកគ្នា បក្សពួក ២ នាក់បានកាន់ដំបងឈើដើរមកគំរាម និងស្រែកដេញអ្នកទេសចរឱ្យភ័យរត់ចូលសណ្ឋាគារ រួចពួកគេក៏នាំគ្នាចែកប្រាក់គ្នាតែម្តង។

គួរបញ្ជាក់ថា សំណុំរឿងនេះ ធ្លាប់ត្រូវបានផ្អាកបណ្តោះអាសន្នកាលពីថ្ងៃ២០២៣ និងត្រូវបានបើកការស៊ើបអង្កេតឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីស្នងការប៉ូលិសក្រុងដាណាងបានបញ្ជាឱ្យពិនិត្យឡើងវិញនូវសំណុំរឿងចាស់ៗ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងអស់តែម្តង៕ 

Khcct banner

អត្ថបទទាក់ទង