Swift cc time

បណ្តាញសង្គមយក្ស«TeleGram»ដំណើរការលើ App Store វិញក្រោយបាត់អស់ប៉ុន្មានម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រុមហ៊ុនយក្ស Telegram បានប្រកាសនៅព្រឹកថ្ងៃ អង្គារនេះថាកម្មវិធីផ្ញើសាររបស់ខ្លួនត្រូវបានស្ដារឡើងវិញនៅលើ Apple (AAPL.O) និងបង្ហាញនៅលើ App Store វិញបន្ទាប់ពីបាត់ចេញពីលទ្ធផលស្វែងរកនៅលើ Apple App Store ជាបណ្តោះអាសន្ននៅទូទាំងពិភពលោកកាលពីប៉ុន្មានម៉ោងមុននេះ។ ប៉ុន្តែបច្ចុប្បន្នត្រូវបានដាក់ឱ្យដំណើរការ និងស្ដារឡើងវិញជាធម្មតាហើយ។

បើតាមក្រុមហ៊ុន Telegram កម្មវិធីនេះត្រូវបានស្ដារឡើងវិញនៅលើ App Store ហើយឆាប់ៗនេះនឹងមានការដំណើរឡើងវិញធម្មតា។ ក្រុមហ៊ុនយក្សមួយមិនបានពន្យល់លម្អិតនៃមូលហេតុនៃការបាត់បណ្តាញសង្គមរបស់ខ្លួននៅលើ App store របស់ Apple នៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង