Swift cc time

ចិន បន្តរឹងបន្តឹងបន្ថែមលើ«VISA»ចេញ-ចូល ចាប់ពីថ្ងៃទី ១៥ កញ្ញា ខណៈអ្នកបន្លំឯកសារប្រឈមផ្លូវច្បាប់របស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាលពីថ្ងៃទី ៣១ ខែកក្កដា បានប្រកាសដាក់ចេញ «បទបញ្ជាស្តីពីការគ្រប់គ្រងការចេញចូល» ថ្មីមួយ ដែលនឹងត្រូវចូលជាធរមានផ្លូវការនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីបន្តរឹតបន្តឹងលើការចេញ-ចូលប្រទេស។ បទបញ្ជានេះ ក៏បានបង្កើតប្រព័ន្ធព្រមាន ផ្នែកសន្តិសុខជាលើកដំបូងសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរទៅកាន់ប្រទេស ឬតំបន់ដែលមានហានិភ័យខ្ពស់។ បទបញ្ជាថ្មីកំណត់ថា រាល់បុគ្គលដែលដាក់ឯកសារ ឬផ្តល់ព័ត៌មានមិនពិតក្នុងការស្នើសុំវីសា និងឯកសារចេញចូលផ្សេងៗ អាចត្រូវបដិសេធវីសា ឬមិនអនុញ្ញាតឱ្យចេញ-ចូលប្រទេសចិនឡើយ។ ចំពោះជនបរទេស បើប្រើឯកសារក្លែងក្លាយ នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសចិន រហូតដល់ ៥ ឆ្នាំ។

តាមបទបញ្ជានេះ អជ្ញាធរចិនអាចចេញសេចក្តីណែនាំឱ្យពលរដ្ឋចិន ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេស ឬតំបន់ដែលមានហានិភ័យខ្ពស់នៅពេលចាំបាច់។

រដ្ឋាភិបាលចិនក៏បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធចុះបញ្ជីសម្រាប់ស្ថាប័នផ្តល់សេវាអន្តរការីចេញចូលប្រទេស ដោយហាមឃាត់ជាដាច់ខាតនូវការក្លែងបន្លំឯកសារ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការជួយស្នើសុំទិដ្ឋាការក្លែងក្លាយ។ ចំពោះស្ថាប័ន ឬបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងបទបញ្ជានេះ នឹងត្រូវដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ព្រមទាំងប្រឈមមុខនឹងការទទួលខុសត្រូវតាមផ្លូវព្រហ្មទណ្ឌទៀតផង៕

Khcct banner

អត្ថបទទាក់ទង