Swift cc time

អនុទីន ស្នើអ្នករាយការណ៍ពិសេសUN «ស្ដាប់ខ្លួនបកស្រាយ» ពាក់ព័ន្ធការឈ្លានពានដីកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល នៅថ្ងៃចន្ទនេះ បានច្រានចោលការលើកឡើងរបស់ លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធពលរដ្ឋកម្ពុជាជាង ២០០០០នាក់ នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសារផ្ទះរបស់ពួកគេ ត្រូវបានកងទ័ពថៃចូលឈ្លានពានកាន់កាប់។ លោក អនុទីនថា ការលើកឡើងនេះនៅមិនទាន់ បានស្តាប់ភាគីថៃនៅឡើយទេ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត។

 លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់លោក Tom Andrews ដែលថា មានប្រជាជនកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ បានផ្លាស់ទីលំនៅ និងជាង ២០០០០នាក់ នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសារតែការប៉ះទង្គិចគ្នាជាមួយថៃ លោក អនុទីន បានបញ្ជាក់ថា៖ «ក្រសួងការបរទេសថៃ នឹងផ្តល់ព័ត៌មានលម្អិតលើរឿងនេះ និងថា អ្នករាយការណ៍រូបនេះ មិនទាន់បានស្តាប់ព័ត៌មានពីភាគីថៃនោះទេ»។

គួររំលឹក លោក Tom Andrews អ្នករាយការណ៍ពិសេសUN បានចុះទៅមើលទីតាំងជម្លោះនៅព្រំដែនកម្ពុជា-ថៃរយៈពេល១០ថ្ងៃ (២០ ដល់ ៣០ កក្កដា) និងធ្វើសន្និសីទសារព័ត៌មានចុងក្រោយនៅថ្ងៃ៣១កក្កដា។ ថ្លែងក្នុងសន្និសីទ លោក Tom Andrews បានថ្លែងជំរុញឱ្យប្រទេសកម្ពុជា និងថៃ ពន្លឿនការចរចាដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់រហ័ស ដើម្បីអំណោយផលដល់ជនស៊ីវិលកម្ពុជារាប់ពាន់នាក់ បានវិលចូលផ្ទះសម្បែងរបស់ពួកគេវិញដោយគ្មានភាពភ័យខ្លាច៕

Khcct banner

អត្ថបទទាក់ទង