Swift cc time

ស្រីលង្កាពង្រាយកងទ័ពទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

កូឡុំបូ៖ ស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពី ថ្ងៃ អាទិត្យ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។

អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស ដើម្បីស្តារសណ្តាប់ធ្នាប់ និងបញ្ជូនអ្នកទោសត្រឡប់ទៅបន្ទប់របស់ពួកគេវិញ។

លោកបន្ថែមទៀតថាភាពចលាចលចុងក្រោយបំផុតបានកើតឡើងជិតមួយខែបន្ទាប់ពីកុប្បកម្មពន្ធនាគារមួយផ្សេងទៀតនៅក្នុងតំបន់ដដែល ដែលក្នុងនោះឆ្មាំ ១០ នាក់ និងអ្នកទោស ២១ នាក់ត្រូវបានសម្លាប់ ដោយក្នុងហេតុការណ៍នោះអ្នកទោសនៅពន្ធនាគារ Mahara បានបំផ្លាញផ្ទះបាយ មន្ទីរពេទ្យ អគារដែលទើបសាងសង់ថ្មី និងកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងស្រុង។

គួរកត់សម្គាល់ថានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ក៏ធ្លាប់មានកុប្បកម្មមួយបានផ្ទុះឡើងនៅក្នុងពន្ធនាគារ ដែលក្នុងនោះអ្នកទោស១១ នាក់ត្រូវបានបាញ់សម្លាប់ និងជិត ១២០ នាក់ផ្សេងទៀតរងរបួស ដោយគិតត្រឹមឆ្នាំ ២០២៦ នេះពន្ធនាគារទូទាំងប្រទេសស្រីលង្ការមានផ្ទុកអ្នកទោសចំនួន ៤១០០នាក់ ដែលលើសពីចំនួនកំណត់ដែលខ្លួនអាចផ្ទុកបាន។ កាលពីខែកក្កដា អាជ្ញាធរបានប្រកាសពីផែនការដើម្បីប្តូរអគាររដ្ឋដែលលែងប្រើទៅជាពន្ធនាគារ។អ្នកទោសជាងបីភាគបួននៅក្នុងប្រទេសស្រីលង្កាគឺជាអ្នកទោសដែលត្រូវបានឃុំខ្លួនរង់ចាំការកាត់ក្តី ហើយភាគច្រើនត្រូវបានឃុំខ្លួនទាក់ទងនឹងបទល្មើសគ្រឿងញៀន៕

Khcct banner

អត្ថបទទាក់ទង