Swift cc time

ប៉ូលិសថៃ ២នាក់ ស្លាប់ក្នុងការ«បាញ់ប្រហារ»គ្នាមួយនៅខេត្តណារ៉ាធិវ៉ាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប៉ូលិសថៃពីរនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសក្នុងហេតុការណ៍«បាញ់ប្រហារមួយ»ជាមួយជនសង្ស័យមានកាន់កាំភ្លើងវែងម្នាក់ អំឡុងពេលប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀន មួយនៅក្នុងស្រុកតាកបៃ (Tak Bai) ខេត្តណារ៉ាធិវ៉ាត ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃអាទិត្យ។

យោងតាមការអះអាងរបស់ស្នងការនគរបានថៃក្នុងស្រុកតាបៃលោក Pakkawat Wansanuk បានឱ្យដឹងថា មន្ត្រីនគរបាលបានចុះអនុវត្តប្រតិបត្តិការ នៅក្នុងតំបន់នោះ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់អំពីសកម្មភាពជួញដូរគ្រឿងញៀន។ភ្លាមៗនៅពេលដែលមន្រ្តីជំនាញបានទៅដល់កន្លែងជួយដូរគ្រឿងញៀន ជនសង្ស័យបានបានបើកការបាញ់ប្រហារភ្លាមៗ ទៅលើមន្ត្រីនគរបាល ខណៈពេលដែលពួកគេកំពុងប្រតិបត្តិការកាលពីពាក់កណ្តាលថ្ងៃត្រង់ម្សិលមិញនេះ។

លោកបានបន្ថែមទៀតថាការបាញ់ប្រហារទៅវិញទៅមក បានកើតឡើងរវាងមន្ត្រីនគរបាល និងជនដៃដល់ ក្រោយមកមន្ត្រីនគរបាលពីររូប ដែលត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង និងក្បាល បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈប៉ូលិសបួនរូបផ្សេងទៀតបានរងរបួស និងត្រូវបញ្ចូនទៅកាន់កន្លែងសង្រ្គោះ។ លោកបន្ថែមទៀតថា ក្រោយកើតហេតុអាជ្ញាធរថៃបានបើកប្រតិបត្តិការរួមគ្នារវាងកម្លាំងប៉ូលិស យោធា និងមន្ត្រីមូលដ្ឋាន ដើម្បីតាមប្រមាញ់ជនសង្ស័យរូបនេះក្រោយរូបគេបានរត់គេចខ្លួនភ្លាមៗក្រោយបាញ់ប្រហារ។

បច្ចុប្បន្ន ផ្លូវថ្នល់នានាជុំវិញតំបន់នោះត្រូវបានបិទ ខណៈកងកម្លាំងសន្តិសុខបានដាក់ពង្រាយគោលដៅត្រួតពិនិត្យ និងបន្តតាមប្រមាញ់យ៉ាងសកម្ម ព្រមទាំងបានអំពាវនាវឱ្យសាធារណជនជៀសវាងការធ្វើដំណើរចូលទៅកាន់តំបន់កើតហេតុ៕

Khcct banner

អត្ថបទទាក់ទង