Swift cc time

ត្រាំ លុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់ទ្រង់ទ្រាយធំម្តងទៀត ដើម្បីបើកផ្លូវចរចាបញ្ចប់សង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានសម្រេចលុបចោលការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីបើកផ្លូវឱ្យមានការចរចាយ៉ាងឆាប់រហ័សមួយជាមួយគ្នាបញ្ចប់សង្រ្គាម។ការសម្រេចចិត្តរបស់លោក ដូណាល់ត្រាំ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការវាយប្រហារថ្មី និងខ្លាំងក្លាជាងរាល់ដងលើអ៊ីរ៉ង់។

យោងតាមការប្រកាសរបស់លោក ដូណាល់ត្រាំ តាមប្រព័ន្ធ Trust Social លោកដូណាល់ត្រាំបានរៀបរាប់ថាសហរដ្ឋអាម៉េរិកត្រូវបានត្រៀមគ្រាប់ និងអាវុធរួចរាល់ហើយ ដើម្បីវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងកម្រិតខ្លាំងក្លាបំផុតរួមជាមួយនឹងកម្លាំង និងអំណាចដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី ២។ តែក្រោយមកលោកទើបតែត្រូវបានស្នើសុំដោយអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាដទៃទៀត ឲ្យផ្អាកការវាយប្រហារថ្មីនេះ ដើម្បីបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងដ៏លឿនរហ័សមួយជាមួយគ្នា។ លោកថាការស្នើសុំនេះ នឹងរួមបញ្ចូលទាំងការបើកច្រកសមុទ្រហ័រមូសជាបន្ទាន់ ពេញលេញ និងទាំងស្រុង និងការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សម្រាប់លោក ដូណាល់ត្រាំ ដោយផ្អែកលើសំណើនេះ លោកបានយល់ព្រមផ្អាកផែនការវាយប្រហារ ដើម្បីផលប្រយោជន៍នាពេលអនាគតរបស់ពិភពលោក និងដូចគ្នានេះដែរ ការរស់រានមានជីវិតរបស់អ៊ីរ៉ង់នឹងទទួលបានជោគជ័យ និងរីកចម្រើន ប្រសិនបើកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សអាចនឹងធ្វើបានជាមួយសហរដ្ឋអាម៉េរិក។ លោកបន្ថែមទៀតថា ប្រទេសអ៊ីស្រាអែលចូលរួមជាមួយលោកក្នុងការផ្អាកវាយប្រហារនេះ៕

Khcct banner

អត្ថបទទាក់ទង