Swift cc time

អេស្ប៉ាញថា ជនអន្តោប្រវេសន៍ជាង«៥ម៉ឺននាក់»ត្រឡប់ទៅម៉ារ៉ុកវិញ ក្រោយស្លាប់កើនដល់៥៧នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អេស្ប៉ាញ៖ គិតត្រឹមព្រឹកថ្ងៃ សៅរ៌ ទី១ ខែ សីហា នេះជនអន្តោប្រវេសន៍ម៉ារ៉ុកប្រមាណជាង ៥ម៉ឺននាក់ដែលបាននាំគ្នាសម្រុកចូលទៅក្នុងទីក្រុងសេវតារបស់អេស្ប៉ាញកាលពីយប់ថ្ងៃព្រហស្បតិ៍បានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារតែប្រទាញប្រទុងគ្នាដណ្តើមចូលក្នុងទឹកដីអេស្ប៉ាញកើនដល់ ៥៧នាក់ ចំពេលដែលអេស្ប៉ាញបានពង្រាយយោធាជាច្រើនរយនាក់ទប់ស្កាត់ការបន្តបុកចូលក្នុងប្រទេសខ្លួនយ៉ាងអាណាធិបតេយ្យ។ការវិលត្រឡប់ទៅវិញនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងម៉ារ៉ុកបានវាយបកហ្វូងមនុស្សដោយដំបង និងឧស្ម័នបង្ហូរទឹកភ្នែកនៅច្រកទ្វារទៅកាន់ទីក្រុង សេវតា ដោយព្យាយាមរារាំងមិនឱ្យមនុស្សបន្ថែមទៀតចូលទៅក្នុងទឹកដីអេស្ប៉ាញ។

ប៉ូលីសអេស្ប៉ាញបានបញ្ជាក់កាលពីល្ងាចថ្ងៃសុក្រថាខ្លួនបានទប់ស្កាត់លើក្រុមជនអន្តោប្រវេសន៍ចូលទៅក្នុងតំបន់អេស្ប៉ាញនៅអាហ្វ្រិកខាងជើង ដោយមនុស្សភាគច្រើនជាង ៥០.០០០ នាក់ដែលបានឆ្លងកាត់ព្រំដែនតាមផ្លូវគោក និងផ្លូវទឹក បានវិលត្រឡប់ទៅវិញដោយស្ម័គ្រចិត្តរួចហើយ។ក្នុងនោះមានសាកសពចំនួន ៥៧ នាក់ត្រូវបានរកឃើញនៅអេស្ប៉ាញនៃតំបន់ព្រំដែន ហើយអាចមានអ្នកស្លាប់ និងរបួសបន្ថែមនៅខាងម៉ារ៉ុកដោយសារតែជនអន្តោប្រវេសន៍ទាំងនេះនាំគ្នាប្រទាញប្រទុងដណ្តើមគ្នាមកកាន់ទីក្រុងសេវតារបស់អេស្ប៉ាញ មានអ្នកខ្លះលង់ទឹក និងអ្នកខ្លះទៀតត្រូវគេជាន់ពីលើ ខណៈពេលកំពុងព្យាយាមឡើងជញ្ជាំងការពាររបងព្រំដែនឆ្ពោះមកប្រទេសអេស្បាញ។

ក្រសួងមហាផ្ទៃអេស្ប៉ាញអះអាងទៀតថាមនុស្សប្រហែល ៥០.០០០ នាក់បានឆ្លងកាត់ព្រំដែនចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយបានប៉ាន់ប្រមាណថាមនុស្ស ៤៨.៣០០ នាក់បានត្រឡប់ទៅប្រទេសដើមវិញគិតត្រឹមល្ងាចថ្ងៃសុក្រ។ លោក Juan Jesus Vivas ប្រធានរដ្ឋាភិបាលមូលដ្ឋាននៃទីក្រុង សេវតា បាននិយាយថា មនុស្សរហូតដល់ ៦០,០០០ នាក់បានសម្រុកនាំគ្នាឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។

គួរកត់សម្គាល់ថាក្រុមរត់ពន្ធមនុស្សខុសច្បាប់បានបង្កើតបណ្តាញយ៉ាងរឹងមាំនៅម៉ារ៉ុក។ ពួកគេប្រមូលប្រាក់ពីជនអន្តោប្រវេសន៍ ដើម្បីរៀបចំទូកតូចៗ ដឹកឆ្លងសមុទ្រ ឬនាំផ្លូវឱ្យផ្លោះរបងព្រំដែនតំបន់សេវតាក្នុងរូបភាពបន្លំភ្នែក និងរហូតដល់សម្រុកចូលរួមគ្នាជាក្រុមធំ ហើយនៅពេលជនអន្តោប្រវេសន៍ចូលដល់ដីអេស្ប៉ាញ ដូចពួកគេអាចធ្វើដំណើរដោយសេរីទៅកាន់អ៊ឺរ៉ុបអញ្ចឹង ដោយសារតំបន់ Schengen ដែលមានសមាជិកប្រទេសប្រមាណ ២៩ គ្មានការត្រួតពិនិត្យព្រំដែនគោកជាមួយប្រទេសជាសមាជិកឡើយ ប្រសិនបើពួកគេទទួលបានសិទ្ធិ ឬអាចធ្វើដំណើរទៅកាន់ដីគោកអេស្ប៉ាញបាន ពួកគេអាចបន្តធ្វើដំណើរទៅកាន់ប្រទេសអ្នកមានផ្សេងទៀតនៅអឺរ៉ុប (ដូចជា បារាំង អាល្លឺម៉ង់ ឬប៊ែលហ្ស៊ិក) បានយ៉ាងងាយស្រួល៕

Khcct banner

អត្ថបទទាក់ទង