Swift cc time

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ពីប្រទេសម៉ារ៉ុក នាំគ្នារត់ចូលក្នុងទីក្រុងសេវតារបស់អេស្បាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អេស្បាញ៖ ជនអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់មកពីប្រទេសម៉ារ៉ុកបាននាំគ្នាសម្រុករត់ចូលទីក្រុងសេវតារបស់អេស្បាញ ជនអន្តោប្រវេសន៍ដែលមានទាំងចាស់ និងក្មេងបាននាំគ្នាជិះទូកចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីម៉ារ៉ុកចូលក្នុងទីក្រុងសេវតារបស់អេស្បាញដែលជាទីក្រុងនៅជិតព្រំដែនជាមួយគ្នា។ យោងតាមវីដេអូដែលបានចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបង្ហាញពីក្រុមអន្តោប្រវេសន៍ម៉ារ៉ុកមានខ្លះជិះទូក និងខ្លះលោតចុះទឹកទន្លេនៅពេលជិតដល់គោកសម្រុកចូលទីក្រុងសេវតាយ៉ាងអាណាធិបតេយ្យ។

ជាការឆ្លើយតបទៅនឹងការសម្រុកចូលពីក្រុមអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់នេះ អេស្ប៉ាញបានបញ្ជូនកងទ័ពរាប់រយនាក់ដើម្បីពង្រឹងសន្តិសុខនៅក្នុងទីក្រុង សេវតា នៃទ្វីបអាហ្វ្រិកខាងជើងរបស់ខ្លួន ដើម្បីទប់ស្កាត់ការរត់ចូលនេះកាន់តែច្រើនឡើង។ក្នុងហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះដែលកើតឡើងតាំពីយប់ថ្ងៃ ព្រហស្បតិ៍មានយ៉ាងហោចណាស់មនុស្ស ១៥ នាក់បានលង់ទឹកស្លាប់ ខណៈពេលកំពុងព្យាយាមហែលទឹកទៅកាន់ទីក្រុងសេវតា។

ក្រសួងមហាផ្ទៃអេស្ប៉ាញបានចោទប្រកាន់បណ្តាញជួញដូរមនុស្សថាបានកេងប្រវ័ញ្ចដើម្បីលើកទឹកចិត្តដល់លំហូរជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវឲ្យចូលរស់នៅក្នុងប្រទេសអេស្ប៉ាញ។ ក្រសួងមហាផ្ទៃអេស្ប៉ាញព្រមានថាកងកម្លាំងប្រដាប់អាវុធនឹងចាត់វិធានការឆ្លើយតបគ្រប់បែបយ៉ាងភ្លាមៗដើម្បីរក្សាសន្តិសុខនៅក្នុងទីក្រុងសេវតាឲ្យវិលទៅរកសភាពដើមវិញ។

ទីក្រុងសេវតាដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសម៉ារ៉ុក ត្រូវបានបំបែកចេញពីដីគោកអេស្ប៉ាញដោយភ្ជាប់នឹងច្រកសមុទ្រ Gibraltar ហើយជាយូរមកហើយជាចំណុចកណ្តាលសម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមទៅដល់អឺរ៉ុប។ការបំពានរត់ចូលយ៉ាងអាណាធិបតេយ្យនេះបានជំរុញឱ្យរដ្ឋាភិបាលអ៊ីតាលីនឹងពិចារណាលើវិធានការមួយចំនួន រួមទាំងការបិទកិច្ចព្រមព្រៀង Schengen ព្រំដែនបើកចំហជាមួយអេស្ប៉ាញ។

គួររម្លឹកថាតំបន់ Schengen គឺជាតំបន់រួមមួយនៅទ្វីបអឺរ៉ុប ដែលប្រទេសជាសមាជិកបានព្រមព្រៀងគ្នាលុបចោលការត្រួតពិនិត្យព្រំដែនផ្លូវគោក នេះមានន័យថា អ្នកអាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់នេះដោយសេរី ដូចជាការធ្វើដំណើរនៅក្នុងប្រទេសតែមួយ ដោយមិនបាច់ឆ្លងកាត់ការឆែកឆេរលិខិតឆ្លងដែននៅព្រំដែននោះទេ។ មាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៥ ប្រទេសរួមមាន អូទ្រីស, បែលហ្ស៊ិក, ប៊ុលហ្គារី, ក្រូអាស៊ី, សាធារណរដ្ឋឆេក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងគ្រី, អ៊ីតាលី, ឡាតវី, លីទុយអានី, លុចសំបួរ, ម៉ាល់តា, ហូឡង់, ប៉ូឡូញ, ព័រទុយហ្គាល់, រូម៉ានី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, និង ស៊ុយអែត និងប្រទេសតូចៗដូចជា មូណាកូ (Monaco), សានម៉ារីណូ (San Marino), និង វ៉ាទីកង់ (Vatican City) ក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមធ្វើដំណើរដោយគ្មានព្រំដែនជាមួយតំបន់ Schengen ផងដែរ។

ក្រុមរត់ពន្ធមនុស្សខុសច្បាប់បានបង្កើតបណ្តាញយ៉ាងរឹងមាំនៅម៉ារ៉ុក។ ពួកគេប្រមូលប្រាក់ពីជនអន្តោប្រវេសន៍ ដើម្បីរៀបចំទូកតូចៗ ដឹកឆ្លងសមុទ្រ ឬនាំផ្លូវឱ្យផ្លោះរបងព្រំដែនតំបន់សេវតាក្នុងរូបភាពបន្លំភ្នែក និងរហូតដល់សម្រុកចូលរួមគ្នាជាក្រុមធំ ហើយនៅពេលជនអន្តោប្រវេសន៍ចូលដល់ដីអេស្ប៉ាញ ដូចពួកគេអាចធ្វើដំណើរដោយសេរីទៅកាន់អ៊ឺរ៉ុបអញ្ចឹង ដោយសារតំបន់ Schengen គ្មានការត្រួតពិនិត្យព្រំដែនគោកជាមួយប្រទេសជាសមាជិកឡើយ ប្រសិនបើពួកគេទទួលបានសិទ្ធិ ឬអាចធ្វើដំណើរទៅកាន់ដីគោកអេស្ប៉ាញបាន ពួកគេអាចបន្តធ្វើដំណើរទៅកាន់ប្រទេសអ្នកមានផ្សេងទៀតនៅអឺរ៉ុប (ដូចជា បារាំង អាល្លឺម៉ង់ ឬប៊ែលហ្ស៊ិក) បានយ៉ាងងាយស្រួល៕

Khcct banner

អត្ថបទទាក់ទង