Swift cc time

កូរ៉េខាងជើងថាសង្រ្គាមនៅ«ឧបទ្វីបកូរ៉េ»អាចនឹងកើតឡើងក្នុងពេលខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកគីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រកាសនៅក្នុងអត្ថបទវិភាគដែលបានចេញផ្សាយដោយទីភ្នាក់ងាររបស់កូរ៉េខាងជើង KCNA ថាការពង្រីកបញ្ជាការកងទ័ពអាម៉េរិកនៅជប៉ុន កំពុងតែបង្កើនការប៉ះទង្គិចគ្នានៅឧបទ្វីបកូរ៉េម្តងទៀត។ KCNA រៀបរាប់ទៀតថាកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនថ្មីៗនេះបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង ហើយកងកម្លាំងជប៉ុនរបស់សហរដ្ឋអាម៉េរិកទំនងជាស្ថិតក្នុងចំណោមកងកម្លាំងជំនួយដំបូងដែលត្រូវបានដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េក្នុងករណីមានជម្លោះកើតឡើង។ ការព្រមានរបស់កូរ៉េខាងជើងនេះធ្វើឡើងបន្ទាប់ពី ឧត្តមសេនីយ៍ឯក Stephen Jost មេបញ្ជាការកងកម្លាំងអាម៉េរិកនៅជប៉ុនបានប្រាប់កាសែត Asahi របស់ជប៉ុនថា បុគ្គលិកជំនាញនៅទីស្នាក់ការកណ្តាលត្រូវបានបង្កើនចំនួនដល់ទៅ ២១៥ នាក់ទៀត ដើម្បីពង្រឹងមុខងារបញ្ជាការ និងកែលម្អការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអាម៉េរិកក្នុងតំបន់។

យោងតាមអត្ថបទវិចារណកថាបានបញ្ជាក់ទៀតថាការកើនឡើងនៃកងកម្លាំងនៅទីស្នាក់ការកណ្តាលកងទ័ពអាម៉េរិកនៅជប៉ុនបានបង្ហាញថាបញ្ជាការនេះកំពុងក្លាយជាការបញ្ជាការសង្គ្រាមពេញលេញ ហើយពេលនេះអាម៉រិកកំពុងរៀបចំកងកម្លាំងការពារខ្លួនដល់ជប៉ុនសម្រាប់ជម្លោះដែលនឹងកើតមានឡើងនៅអាស៊ីប៉ាស៊ីហ្វិក។ KCNA ថា កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនថ្មីៗនេះបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង ហើយកងកម្លាំងជប៉ុនរបស់សហរដ្ឋអាម៉េរិកទំនងជាស្ថិតក្នុងចំណោមកងកម្លាំងជំនួយដំបូងដែលត្រូវបានដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េក្នុងករណីមានជម្លោះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានថ្កោលទោសសកម្មភាពរបស់អាម៉េរិកថាបានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលបញ្ជាការសង្គ្រាម និងកំពុងតែរៀបចំផែនការអាក្រក់ដើម្បីធ្វើសង្គ្រាមទាំងស្រុងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

Khcct banner

អត្ថបទទាក់ទង