Swift cc time

កងទ័ពថៃ និងចិន នឹងរៀបចំ«សមយុទ្ធទ័ពអាកាស»ប្រចាំឆ្នាំរួមគ្នា នៅក្នុងខែសីហា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងថៃ នឹងរៀបចំសមយុទ្ធកងទ័ពអាកាសរួមគ្នាដែលមានឈ្មោះថា «ហ្វាលខន ស្រ្ដៃខ៍-២០២៦» (Falcon Strike-2026) នៅឯប្រទេសថៃ ក្នុងខែសីហាខាងមុខនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក ជៀង ប៊ីន (Jiang Bin) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានគូសបញ្ជាក់ថា ប្រទេសចិននឹងបញ្ជូនអាកាសយានចម្រុះ និងកងកម្លាំងជាច្រើនប្រភេទទៅកាន់សមយុទ្ធនោះ។

លោកបានលើកឡើងថា៖ «ប្រទេសចិននឹងបញ្ជូនយន្តហោះចម្រុះ និងកងកម្លាំង រួមទាំងកងកម្លាំងការពារដែនអាកាសលើដី ទៅកាន់សមយុទ្ធនោះ។ ភាគីទាំងពីរនឹងធ្វើសមយុទ្ធការពារដែនអាកាសរួមគ្នា កិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការជួយសង្គ្រោះគ្រោះមហន្តរាយ»។

លោកបានបន្ថែមថា នេះគឺជាព្រឹត្តិការណ៍ហ្វឹកហ្វឺនលើកទី៩ នៃកិច្ចប្រតិបត្តិការប្រភេទនេះរវាងកងទ័ពអាកាសទាំងពីរ ដែលមានគោលបំណងបន្តស៊ីជម្រៅចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងថៃ៕

Khcct banner

អត្ថបទទាក់ទង