ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ចិនបានព្រមានថា ប្រទេសចិននឹងសងសឹកយ៉ាងម៉ឺងម៉ាត់និងការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តហាមឃាត់ការនាំចូលមនុស្សយន្តរបស់ចិនដោយឯកតោភាគីលើមនុស្សយន្ត និងឧបករណ៍បំលែងថាមពលថ្មីរបស់ចិន។ ការព្រមានរបស់ចិននេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារសម្រេចហាមឃាត់ការនាំចូលមនុស្សយន្តរាងដូចមនុស្សថ្មីដែលផលិតនៅបរទេសមកកាន់សហរដ្ឋអាម៉េរិក ដោយសារតែ ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ដែលអាម៉េរិកថាចំណាត់ការនេះនឹងអនុវត្តចំពោះមនុស្សយន្តទំនើបៗ រួមទាំងមនុស្សយន្ត និងម៉ាស៊ីនដំណើរការជាមួយនឹងជើងបួន ដែលភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន។
ក្រសួងពាណិជ្ជកម្មរបស់ចិនបានជំរុញឱ្យសហរដ្ឋអាម៉េរិកដកវិធានការទាំងនោះចេញជាបន្ទាន់ និងបញ្ឈប់សកម្មភាពខុសឆ្គងរបស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនចាត់ទុកនេះជាការរើសអើង និងបង្ក្រាបក្រុមហ៊ុន និងផលិតផលរបស់ចិន ហើយពេលនេះសហរដ្ឋអាម៉េរិកកំពុងតែបង្ខូចទ្រង់ទ្រាយទីផ្សារ និងអាកប្បកិរិយាគំរាមកំហែងឯកតោភាគីដែលមិនអើពើនឹងផលប្រយោជន៍របស់ឧស្សាហកម្មចិន និងអាម៉េរិក៕