Swift cc time

ឱកាសបង្ហាញស្នាដៃ«នវានុវត្តន៏ឌីជីថល» ចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍សម្រាប់ប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
 

ភ្នំពេញ៖ កម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍សម្រាប់ប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦ បាន និងកំពុងផ្តល់ឱកាសដល់នវានុវត្តន៍ករកម្ពុជា ដើម្បីបង្ហាញពីផលិតផល សេវាកម្ម និងស្នាដៃនវានុវត្តន៏ឌីជីថលដោយផ្ដោតលើដំណោះស្រាយបច្ចេកវិទ្យាឌីជីថល មានឱកាសឈ្នះពានរង្វាន់ដែលមានការទទួលស្គាល់ជាអន្ដរជាតិ។ ក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកម្មវិធីដោយផ្ទាល់ ដោយមាន៩០ប្រទេសនឹងចូលរួមប្រកួតប្រជែង។

បើតាមក្រសួងប្រៃសណីយ៍ កម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍សម្រាប់ប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦ "FrancoTech Innovation Competition 2026" ផ្តល់ពានរង្វាន់ចំនួន២ រួមមាន ពានរង្វាន់ឆ្នើមនវានុវត្តន៍ឌីជីថល៖ ការទទួលស្គាល់នូវដំណោះស្រាយឌីជីថលប្រកប ដោយនវានុវត្តន៍ ដែលបង្កើតឡើងដោយធុរកិច្ច ថ្មីឌីជីថល អ្នកនវានុវត្តន៍ និងក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលបង្ហាញពីវឌ្ឍនភាព បច្ចេកវិទ្យា និងមានសក្តានុពលក្នុងការបង្កើតផលប៉ះពាល់ជាវិជ្ជមាន។

ចំណែកឯពានរង្វាន់ឆ្នើមសហគ្រិនស្រ្តីបច្ចេកវិទ្យា ផ្តោតទៅលើការទទួលស្គាល់សហគ្រិនស្ត្រីឆ្នើមដែលដឹកនាំ ការបង្កើតនវានុវត្តន៍ឌីជីថល តាមរយៈការ អភិវឌ្ឍដំណោះស្រាយផ្អែកលើបច្ចេកវិទ្យា ដែលរួមចំណែកផ្លាស់ប្តូរវិស័យនានា បង្កើនប្រសិទ្ធភាព និងជំរុញសេដ្ឋកិច្ច និងសង្គម កាន់តែរីកចម្រើន។

កម្មវិធីនេះនឹងផ្តល់ជូន ជ័យលាភីលេខ១ មេដាយមាស ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ៣,០០០ដុល្លារ និងទទួលបាន ពានរង្វាន់។ ជ័យលាភីណ្ឌ២ មេដាយប្រាក់ ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ២,០០០ដុល្លារ នឹងទទួលបាន ពានរង្វាន់។ ជ័យលាភីលេខ៣ មេដាយសំរឹទ្ធ ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ១,០០០ដុល្លារី និងទទួលបាន ពានរង្វាន់។

ក្រុមឆ្នើមទាំង៣ ក្នុងពានរង្វាន់នីមួយៗ នឹងទទួលបានថវិកាឧបត្ថម្ភចំនួន ២,០០០ ដុល្លារ សម្រាប់ធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីធ្វើបទបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួននៅក្នុងវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមដាក់ពាក្យតាមរយៈ https://competition.francotech.gov.kh/  យ៉ាងយូរត្រឹមថ្ងៃទី១ កញ្ញា ២០២៦៕

Khcct banner

អត្ថបទទាក់ទង