Swift cc time

ណេតាន់យ៉ាហ៊ូ ប្រកាសមិនខ្លាច ICC និងថាគ្រប់ដំណើររបស់លោកមានកងពិសេសអ៊ីស្រាអែលតាមការពារជានិច្ច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ 

អីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថាលោកមិនខ្លាចក្នុងការចុះចតនៅក្នុងប្រទេសដែលនឹងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ (ICC)។លោកថាមានកងកម្លាំងពិសេសតាមការពាររូបលោកជានិច្ចជាពិសេសអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកថែមទាំងរិគន់ ICC ថាកំពុងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ លោកចាត់ទុកស្ថាប័ន ICC មិនបានបោះឆ្នោតជ្រើសរើសពិតប្រាកដឡើយ។

ក្នុងបទសម្ភាស៍ផ្តាច់មុខជាមួយលោក Sean Hannity អ្នកព័ត៌មានរបស់ FOX NEWS នៅពេលដែលសួរថាតើលោកខ្លាចដីកា ICC រឺទេនៅពេលដែលលោកហោះហើរឆ្លងកាត់ប្រទេសដែលអនុវត្តតាមដីកា ICC ក្នុងការចាប់ខ្លួនលោក។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឆ្លើយដោយមិនស្ទាក់ស្ទើរថាលោកមានកងកម្លាំងពិសេសក្នុងការតាមការពារលោកជាប់រហូត ហើយក្រុមការពារជំនាញនេះតាមលោកអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកបន្ថែមទៀតថា ICC មិនអាចចាប់ខ្លួនទាហានអាម៉េរិកបានទេ ពីព្រោះសហរដ្ឋអាម៉េរិកមិនទទួលស្គាល់ស្ថាប័នពុករលួយនេះឡើយ។

លោករិះគន់ ICC ដែលធ្លាប់ថា ប្រធានាធិបតីអាម៉េរិកត្រាំគឺជាឧក្រិដ្ឋជនសង្គ្រាម តែ ICC ភ្លេចថាទាហានអាម៉េរិកប្រយុទ្ធយ៉ាងអង់អាចនៅក្បែរអ៊ីស្រាអែល ស្មាទល់នឹងស្មាប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់។លោកបញ្ជាក់ទៀតថាក្នុងជំនួបជាមួយប្រធានាធិបតីត្រាំលោកទទួលបានកិច្ចប្រជុំដ៏ល្អបំផុតមួយហើយប្រទេសទាំងពីរមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់៕

Khcct banner

អត្ថបទទាក់ទង