Swift cc time

ហ្សេលែនស្គីថា អាម៉េរិកយល់ព្រមផ្តល់សិទ្ធិក្នុងការផលិតមីស៊ីល Patriot

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានយល់ព្រមផ្តល់សិទ្ធិដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធមីស៊ីល Patriot ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News បន្ទាប់ពីជំនួបជាមួយលោក ដូណាល់ត្រាំ លោក ហ្សេលេនស្គី អះអាងថា មេដឹកនាំទាំងពីរធ្លាប់បានជជែកអំពីប្រព័ន្ធផលិតមីស៊ីល Patriot ដែលអ៊ុយក្រែនស្វែងរកសិទ្ធិក្នុងការផលិតមីស៊ីលប្រភេទនេះដូចសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល NATO កាលពីដើមខែនេះ នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ដោយការជជែកនោះមានសញ្ញាវិជ្ជមានក្នុងការទទួលបានសិទ្ធិពីអាម៉េរិកក្នុងការផលិតមីស៊ីល។

បើតាមលោក ហ្សេលែនស្គី យើងបានចាប់ផ្តើមជជែកគ្នាដំបូងឡើយនៅទីក្រុងអង់ការ៉ា ក្នុងកិច្ចប្រជុំណាតូកន្លងទៅ ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន សម្រាប់ការផលិតមីស៊ីល Patriots លោកថាមីស៊ីលនេះជារឿងសំខាន់ ពីព្រោះអ៊ុយក្រែនត្រូវការច្រើនជាងនេះ និងលឿនជាងមុន។ លោកសង្គត់ធ្ងន់ថា លោកប្រធានាធិបតី ត្រាំ បានយល់ព្រមតាមសំណើក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកទាំងពីរនៅឯសេតវិមាន។

សម្រាប់លោក ហ្សេលែនស្គី ថ្ងៃនេះ យើងមានកិច្ចប្រជុំដ៏ល្អមួយជាមួយប្រធានាធិបតីត្រាំ។ លោកបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណដល់យើងក្នុងការផលិតប្រព័ន្ធមីស៊ីល Patriot ។មេដឹកនាំអ៊ុយក្រែនបានបន្ថែមទៀតថា លោកបានជួបជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុនការពារជាតិធំៗរបស់សហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីការផលិតរួមគ្នា៕

Khcct banner

អត្ថបទទាក់ទង