Swift cc time

សិស្សកម្ពុជា២រូប មកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បានឱកាសទស្សនកិច្ចសិក្សាភាសា និងវប្បធម៌នៅប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បារាំង៖ សិស្សានុសិស្សកម្ពុជា សែម រ៉ានិតបញ្ញា និង ខីឡុន ខេមរិន្ទ ដែលជាសិស្សថ្នាក់ទី១២ នៃថ្នាក់ពីរភាសា នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង បាន និងកំពុងចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាភាសា និងវប្បធម៌ នៅមជ្ឈមណ្ឌល Cavilam Alliance française រួមជាមួយយុវជននិយាយភាសាបារាំងដទៃទៀតមកពីជុំវិញពិភពលោក។

បើតាមស្ថានទូតបារាំងនៅកម្ពុជា យុវសិស្ស សែម រ៉ានិតបញ្ញា និង ខីឡុន ខេមរិន្ទ ដែលជាសិស្សថ្នាក់ទី១២ នៃថ្នាក់ពីរភាសា នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សាទទួលបានស្លាកសញ្ញាឆ្នើម LabelFrancEducation ។ នាពេលបច្ចុប្បន្ន យុវសិស្សទាំងពីររូបកំពុងចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាភាសា និងវប្បធម៌ នៅមជ្ឈមណ្ឌល Cavilam Alliance française រួមជាមួយយុវជននិយាយភាសាបារាំងដទៃទៀតមកពីជុំវិញពិភពលោក។

បន្ថែមពីនេះ សិស្សវិទ្យាល័យទាំងពីររូប ក៏ជាជ័យលាភីសញ្ញាបត្រ DELF B2 ដែលនឹងត្រូវបន្តការសិក្សាថ្នាក់ឧត្ដមជាភាសាបារាំង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោយពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

គួរបញ្ជាក់ថា Cavilam Alliance française ជាមជ្ឈមណ្ឌលដ៏ល្បីល្បាញលើពិភពលោកមួយនៅទីក្រុង Vichy ប្រទេសបារាំង សម្រាប់ការបង្រៀនភាសាបារាំង បណ្តុះបណ្តាលគ្រូបង្រៀន និងស្រាវជ្រាវវិធីសាស្រ្តអប់រំថ្មីៗ៕

Khcct banner

អត្ថបទទាក់ទង