Swift cc time

ផ្សារទំនើប AEON ជប៉ុនរងការខូចខាត និងមនុស្សស្លាប់ដល់ ១៤នាក់ដោយសាររញ្ជួយដី ៦,៨ រ៉ិចទ័រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ គ្រោះរញ្ជួយដែលបានវាយប្រហារជប៉ុនកាលពីថ្ងៃ អង្គារ ដំបូងឡើយកើនដល់ ៧,១វ៉ិចទ័រ ហើយបានធ្លាក់ចុះមកត្រឹម ៦,៨វ៉ិចទ័រវិញ គិតត្រឹមព្រឹកថ្ងៃ ព្រហស្បតិ៍ នេះគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានបណ្តាលឲ្យមនុស្ស ១៤ នាក់បានបាត់បង់ជីវិត បន្ទាប់ពីការវាយប្រហារលើខេត្តគូម៉ាម៉ូតូ (Kumamoto) ភាគខាងត្បូងប្រទេសជប៉ុន ក្នុងនោះផ្សារទំនើប AEON MALL ជប៉ុនដែលទើបតែដាក់ឲ្យដំណើរការបានរងការខូចជាខ្លាំងពីគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ។មន្រ្តីជំនាញរាប់ពាន់នាក់ត្រូវបានចល័តកម្លាំងដើម្បីជួយសង្គ្រោះអ្នកដែលនៅបន្តជាប់គាំង។

បើតាមវីដេអូរបស់ទីភ្នាក់ងារ CNN បានចុះទៅដល់ខាងក្រៅផ្សារទំនើប AEON Mall នេះជាកន្លែងមនុស្សជាច្រើនបានស្លាប់ និងបន្តបាត់ខ្លួន ៣ នាក់ ដោយអគារនេះបានបាក់រលំផ្នែកខ្លះ ដែលទំនងជាបណ្តាលមកពីការផ្ទុះហ្គាស។ក្នុងនោះក៏មានស្ពាននានាបានខូចខាតទ្រុឌទ្រោម ហើយប្រាសាទបុរាណមួយបានរងការខូចខាតជាថ្មីម្ដងទៀត នៅក្នុងតំបន់ដែលកំពុងតែព្យាយាមស្តារឡើងវិញពីការរញ្ជួយដីដ៏ធំជាងមុនកាលពីឆ្នាំ ២០១៦។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi បានមានប្រសាសន៍ថា «រាល់វិនាទីគឺមានសារៈសំខាន់ខ្លាំងណាស់» ខណៈដែលបុគ្គលិកយោធារាប់ពាន់នាក់ត្រូវបានចល័តកម្លាំងដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំង។

គួររំលឹកថាគ្រោះរញ្ជួយដីនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ រួមមានការបាក់រលំអគារផ្សារទំនើប Aeon ក្នុងទីក្រុង Kashima ដែលរងការផ្ទុះហ្គាសក្រោយពេលរញ្ជួយ និងការខូចខាតរោងចក្រក្រដាស Nippon Paper Industries ក្នុងទីក្រុង Yatsushiro មនុស្សជាច្រើនទៀតបន្តជាប់គាំងក្នងអគាររងគ្រោះ និងបន្តបាត់ខ្លួនជាច្រើននាក់៕

Khcct banner

អត្ថបទទាក់ទង