Swift cc time

អាម៉េរិកបើកការវាយប្រហារដ៏ខ្លាំងក្លាលើអ៊ីរ៉ង់ ចោទថាវាយប្រហារមូលដ្ឋានទ័ពខ្លួននៅហ្ស៊កដានី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បានប្រកាសនៅយប់ថ្ងៃ ពុធថា ខ្លួនបានចាប់ផ្តើមវាយប្រហារដ៏ខ្លាំងក្លាជាថ្មីម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីសងសឹកចំពោះការប៉ុនប៉ងវាយប្រហារលើកងកម្លាំងអាម៉េរិកនៅមជ្ឈិមបូព៌ា។ Centcom អះអាងតាមបណ្តាញសង្គម X ថា ការវាយប្រហារនេះគឺជាការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការបាញ់ប្រហារកាលពីថ្ងៃអង្គារដោយអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅហ្ស៊កដានី និងលើនាវានៅច្រកសមុទ្រ ហ័រមូស។

ភាពតានតឹងជាមួយគ្នានេះផ្ទុះឡើងមួយថ្ងៃបន្ទាប់ពីជម្លោះបានរាលដាលជាមួយនឹងការវាយប្រហាររួមគ្នាលើកដំបូងដែលបានប្រកាសជាសាធារណៈរវាងសហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីត ដែលបានកំណត់គោលដៅលើក្រុមភេរវករដែលលាក់ខ្លួនៅអ៊ីរ៉ាក់។ ការវាយប្រហារម្សិលមិញរបស់អាម៉េរិក ទីបញ្ជាការកណ្តាលអាម៉េរិកថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅទៅលើភេរវករដែលជាប់ពាក់ព័ន្ធជាមួយនឹងអ៊ីរ៉ង់ ដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានដឹកនាំដើម្បីវាយប្រហារកងកម្លាំងអាម៉េរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ទីបញ្ជាការកណ្តាលអាម៉េរិកព្រមានទៀតថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម និងក្រុមភេរវកររបស់ខ្លួនត្រូវតែបញ្ឈប់ការវាយប្រហារទាំងនេះ ដើម្បីជៀសវាងការឆ្លើយតបយោធារបស់សហរដ្ឋអាម៉េរិកបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង