Swift cc time

គ.ជ.ប ប្រកាសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីចំនួន ៥៥៥ រូប សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសរុបចំនួន ៥៥៥ រូប ឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ រាជធានី-ខេត្ត ដើម្បីរៀបចំដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ 

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មុខតំណែងដែលត្រូវជ្រើសរើសរួមមាន គ្រូបង្គោលចំនួន ៤២៤ រូប, ជំនួយការរដ្ឋបាលចំនួន ២១ រូប, ជំនួយការគណនេយ្យចំនួន ២៥ រូប, ជំនួយការប្រតិបត្តិការចំនួន ២ រូប, ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្មចំនួន ២១ រូប, លេខាធិការចំនួន ២៥ រូប, ការីកុំព្យូទ័រចំនួន ២៥ រូប និងអ្នកបើកបររថយន្តចំនួន ១២ រូប។

ចំពោះការផ្តល់ពាក្យសុំប្រឡងចូលបម្រើការងារគឺធ្វើឡើងដោយឥតគិតថ្លៃ ដោយបេក្ខជនអាចទាញយកពាក្យតាមរយៈគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ស្កេន QR-Code លើលិខិតជូនដំណឹង ឬអញ្ជើញទៅទំនាក់ទំនងទទួល និងដាក់ពាក្យផ្ទាល់នៅលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត។ ដំណើរការចែក និងទទួលពាក្យនឹងចាប់ផ្តើមចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ត្រឹមម៉ោង ១៧:៣០ នាទីល្ងាចជាកំហិត ៕

Khcct banner

អត្ថបទទាក់ទង