Swift cc time

អ៊ីរ៉ង់ ព្រមានប្រទេសណាដែលយកទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលអាម៉េរិកបង្កក នាវាប្រទេសនោះមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកហ័រមូសឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧត្តមសេនីយ៍ឯក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់

អ៊ីរ៉ង់៖ ឧត្តមសេនីយ៍ឯក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានប្រកាសថាទីក្រុងតេអេរ៉ង់នឹងរារាំងនាវាដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬក្រុមហ៊ុនណាមួយដែលទទួលបានការទូទាត់សំណងដែលទទួលបានពីទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានអាម៉េរិកបង្កក ដោយនាវាឆ្លងកាត់ទាំងនោះនឹងត្រូវបានរារាំងពីការឆ្លងកាត់ច្រកសមុទ្រ។ ការព្រមានរបស់អ៊ីរ៉ង់នេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក ត្រាំ ថាសំណងសម្រាប់នាវាដែលខូចខាតពីការវាយប្រហាររបស់អ៊ីរ៉ងនឹងត្រូវកាត់កងជាមួយទ្រព្យសម្បត្តិរដ្ឋអ៊ីរ៉ង់ដែលត្រូវបានបង្កកដោយអាម៉េរិក។

លោក Zolfaqari បានចាត់ទុកការលើកឡើងរបស់អាម៉េរិកជារឿងខុសច្បាប់ ហើយបានព្រមានថាការទទួលយកការទូទាត់បែបនេះនឹងមានផលវិបាក លោកព្រមានទៀតថាចាប់ពីពេលនេះតទៅ កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យនាវាណាមួយរបស់ប្រទេសដែលទទួលយកសំណងនេះឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើយ៕

Khcct banner

អត្ថបទទាក់ទង