វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាម៉េរិក កាលពីល្ងាចថ្ងៃ អង្គារ បានសម្រេចតែងតាំងលោក Jay Clayton ជាប្រធានស៊ើបការណ៍សម្ងាត់កំពូលរបស់លោក ដូណាល់ត្រាំ សមាជិកព្រឹទ្ធសភាបានបោះឆ្នោត ៥១-៤៧ ដើម្បីបញ្ជាក់ការតែងតាំងលោក Clayton ដោយសមាជិកបក្សប្រជាធិបតេយ្យទាំងអស់នៅក្នុងសភាជាន់ខ្ពស់បោះឆ្នោតប្រឆាំងនឹងការសម្រេចនេះ។ លោកប្រធានាធិបតីត្រាំធ្លាប់បានបញ្ជាក់តាមប្រព័ន្ធ Truth Social ថាលោក Jay Clayton គឺជាមនុស្សលេចធ្លោគ្រប់បែបយ៉ាង ហើយលោកនឹងធ្វើការងារដ៏អស្ចារ្យមួយនេះ។
លោក Jay Clayton ដែលជាអតីតនិយតករមូលបត្រ និងជារដ្ឋអាជ្ញាសហព័ន្ធរូបនេះ បានឡើងកាន់តំណែងជំនួសលោកស្រី Tulsi Gabbard ដែលបានលាលែងពីតំណែងកាលពីខែមុន ក្រោយលោកស្រីបានអាចដោះស្រាយបញ្ហាមួយចំនួនតាមបញ្ជារបស់លោកដូណាល់ត្រាំ។ ការតែងតាំងរបស់លោកកើតឡើង និងបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា លោក ត្រាំ កំពុងទាក់ទាញភ្នាក់ងារសន្តិសុខជាតិឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបន្តការបោះកាលពី ២០២០ និងជំរុញឱ្យមានការសង្ស័យលើភាពសុចរិតនៃការបោះឆ្នោតនាពេលខាងមុខ។
កាលពីដើមខែនេះ លោក ត្រាំ ក៏ធ្លាប់ប្រើប្រាស់សុន្ទរកថាតាមទូរទស្សន៍នៅសេតវិមាន ដើម្បីចេញផ្សាយព័ត៌មានសម្ងាត់ដែលលោកអះអាងថាចិនបានចូលរួមអន្តរាគមន៍ក្នុងការបោះឆ្នោតរបស់លោកកាលពីឆ្នាំ ២០២០ ខណៈដែលចិនចេញមុខបដិសេធថាមិនបានពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់លោកត្រាំឡើយ៕