Swift cc time

ត្រាំ ហាមឃាត់ការនាំចូល«មនុស្សយន្តចិន»បារម្ភរឿងសន្តិសុខជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារសម្រេចហាមឃាត់ការនាំចូលមនុស្សយន្តរាងដូចមនុស្សថ្មីដែលផលិតនៅបរទេសមកកាន់សហរដ្ឋអាម៉េរិក ដោយសារតែ ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់ប្រទេស។ ចំណាត់ការនេះនឹងអនុវត្តចំពោះមនុស្សយន្តទំនើបៗ រួមទាំងមនុស្សយន្ត និងម៉ាស៊ីនដំណើរការជាមួយនឹងជើងបួន ដែលភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន។

បើតាមគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ក៏បានហាមឃាត់ការនាំចូលឧបករណ៍បម្លែងថាមពលឧបករណ៍ដែលប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យ និងបន្ទះសូឡា ដែលអាចបង្កហានិភ័យដល់សេដ្ឋកិច្ចអាម៉េរិកជាដើម។ លោក Brendan Carr ប្រធាន FCC បាននិយាយថា ទីភ្នាក់ងាររបស់លោកកំពុងដោះស្រាយលើបញ្ហានេះដើម្បី ធានាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់របស់អាម៉េរិកនៅតែស្ថិតក្នុងអាទិភាពចម្បង។

FCC (គណៈកម្មការទំនាក់ទំនងសហព័ន្ធ) បានលើកឡើងពីការព្រួយបារម្ភថា ការប្រើប្រាស់ឧបករណ៍បម្លែងថាមពលដែលផលិតនៅបរទេសអាចអនុញ្ញាតឱ្យក្រុមហ៊ុននៅបរទេសបិទវា លួចទិន្នន័យ សម្រួលដល់ការចូលប្រើ និងការឃ្លាំមើលពីចម្ងាយដោយហើយអាចនឹងត្រូវបានកេងប្រវ័ញ្ចតាមរយៈការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ សម្រាប់ FCC (គណៈកម្មការទំនាក់ទំនងសហព័ន្ធ) ការប្រើប្រាស់មនុស្សយន្តដែលផលិតនៅខាងក្រៅសហរដ្ឋអាម៉េរិកអាចអនុញ្ញាតឱ្យមនុស្សឃ្លាំមើលជនជាតិអាម៉េរិក បង្កើនសមត្ថភាពរបស់សេវាស៊ើបការណ៍សម្ងាត់បរទេស ឬបញ្ជាមនុស្សយន្តពីចម្ងាយ។

ជាការឆ្លើយតប រដ្ឋាភិបាលចិនបាននិយាយថា ការអភិវឌ្ឍ AI របស់ប្រទេសខ្លួនគឺជាលទ្ធផលនៃការលះបង់ និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានបង្កើតមនុស្សយន្តដែលមានរាងដូចមនុស្ស ដើម្បីប្រើប្រាស់ក្នុងបរិបទផ្សេងៗ រួមទាំងរោងចក្រ និងលំនៅដ្ឋានជាដើម៕

Khcct banner

អត្ថបទទាក់ទង