
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សមួយចំនួនធំកំពុងស្វះស្វែងដាក់ពាក្យចូលរៀននៅតាមបណ្តាសាកលវិទ្យាល័យ។ សិស្សភាគច្រើនបានសម្រេចចិត្តក្នុងការជ្រើសរើសមុខវិជ្ជាទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួនដែលមានតាំងពីកំណើត។តាមរយៈការផ្តល់បទសំភាសន៍របស់សិស្សបាក់ឌុបឆ្នាំ២០២០ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ទាក់ទងនឹងការជ្រើសរើសមុខវិជ្ជាសិក្សាផ្សេងៗគ្នានៅសាកលវិទ្យាល័យ។
យុវសិស្ស សៀក មករា ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងដាក់ពាក្យចូលរៀនផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មូលហេតុដែលយុវសិស្សរូបនេះសម្រេចចិត្តដាក់ពាក្យចូលរៀននូវជំនាញនេះ ព្រោះរូបគេចូលចិត្តរៀនទាក់ទងនឹងបច្ចេកវិទ្យា និងជាពិសេសរៀនអំពីកម្មវិធីនៅក្នុងកំព្យុទ័រ។ ក្រៅពីនេះយុវសិស្សមករា យល់ឃើញថាការសិក្សានូវជំនាញនេះនឹងអាចធ្វើឲ្យខ្លួនយល់ដឹងច្រើនពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ។
យុវតី ខឹម សីតា ជាសិស្សបាក់ឌុបឆ្នាំ២០២០ កំពុងតែដាក់ពាក្យចូលរៀនផ្នែកគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តរៀននូវមុខវិជ្ជានេះ ព្រោះវាជាជំនាញមួយធ្វើឲ្យនាងស្រឡាញ់តាំងពីថ្នាក់វិទ្យាល័យមកម្ល៉េះ គួបផ្សំនឹងការគាំទ្រអាណាព្យាបាលរបស់នាង ហើយនាពេលអនាគតនាងចង់ក្លាយជាគ្រូបង្រៀនផ្នែកគីមីវិទ្យា។
យុវតី សម្បត្តិ សិទ្ធិការ្យ ជាសិស្សបាក់ឌុបឆ្នាំ២០២០ កំពុងតែដាក់ពាក្យចូលរៀនផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាកម្ពុជា។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តរៀននូវមុខវិជ្ជានេះ ព្រោះវាជាជំនាញមួយធ្វើឲ្យនាងអាចសម្រេចនូវក្តីស្រម៉ៃដែលមានតាំងពីតូច។ បន្ថែមនេះនាងក៏នឹងអាចបម្រើការងារនៅតាមអង្កការឬស្ថាប័នរដ្ឋនិងឯកជននានាផងដែរ។
យុវសិស្ស សាន សុវណ្ណារឹទ្ធ ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងដាក់ពាក្យប្រឡងចូលរៀនជំនាញសំណង់ស៊ីវិលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ មូលហេតុដែលយុវសិស្សរូបនេះសម្រេចចិត្តដាក់ពាក្យចូលរៀននូវជំនាញនេះ ព្រោះរូបគេស្រឡាញ់ជំនាញនេះ ហើយនាពេលអនាគតយុវសិស្សសុវណ្ណារឹទ្ធ ចង់ក្លាយជាវិស្វករមួយរូប។
យុវតី មាស សុនីតា ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយកំពុងតែដាក់ពាក្យប្រឡងចូលរៀនផ្នែកឱសថសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តរៀននូវមុខជំនាញនេះ ព្រោះនាងមានឧបនិស្ស័យស្រឡាញ់នូវជំនាញនេះតាំងតែពីនៅក្មេង គួបផ្សំនឹងការជម្រុញលើកទឹកចិត្តពីខាងឪពុកម្តាយដែលពួកគាត់ក៏ចង់ឲ្យកូនរៀនជំនាញនេះដែរ។
យុវតី យ៉ង់ ដាឡែន ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយកំពុងតែដាក់ពាក្យប្រឡងចូលរៀនផ្នែកអក្សរសាស្ត្រ នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភ្នំពេញ។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តរៀននូវមុខជំនាញនេះ ព្រោះនាងស្រឡាញ់នូវជំនាញនេះតាំងតែពីនៅក្មេង ហើយនាពេលអនាគតនាងចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស។
យុវសិស្ស ចាន់ បញ្ញា ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងដាក់ពាក្យចូលរៀនផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ មូលហេតុដែលយុវសិស្សរូបនេះសម្រេចចិត្តដាក់ពាក្យចូលរៀននូវជំនាញនេះ ហើយនាពេលអនាគតយុវសិស្សបញ្ញាចង់ក្លាយជាមេធាវី។
យុវតី លឹម លីហ្សា ជាសិស្សបាក់ឌុបឆ្នាំ២០២០ កំពុងតែដាក់ពាក្យចូលរៀនផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាអាស៊ីអ៊ឺរ៉ុប។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តរៀននូវមុខវិជ្ជានេះ ព្រោះវាជាជំនាញមួយធ្វើឲ្យនាងអាចសម្រេចនូវក្តីស្រម៉ៃដែលមានតាំងពីតូច។
យុវសិស្ស ទ្រី គឹមឡុង ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងដាក់ពាក្យចូលរៀនផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យន័រតុន ។ មូលហេតុដែលយុវសិស្សរូបនេះសម្រេចចិត្តដាក់ពាក្យចូលរៀននូវជំនាញនេះ ហើយនាពេលអនាគតយុវសិស្សបញ្ញាចង់ក្លាយជាស្ថាបត្យករ។
យុវតី អ៊ឹម កញ្ញា ជាសិស្សបាក់ឌុបឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងដាក់ពាក្យចូលរៀនផ្នែកគណនេយ្យនៅសាកលវិទ្យាល័យធនធានមនុស្ស។ មូលហេតុដែលយុវតីរូបនេះសម្រេចចិត្តរៀននូវមុខជំនាញនេះ ព្រោះនាងមានឧបនិស្ស័យស្រឡាញ់នូវជំនាញនេះតាំងតែពីនៅក្មេង ហើយនាពេលអនាគតយុវតីរូបនេះចង់ក្លាយជាគណនេយ្យករ។