Swift cc time

គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រវាយប្រហារតំបន់ Kyushu របស់ប្រទេសជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រកាសនៅរសៀលថ្ងៃទី ២៨ ខែ កក្កដា នេះថាគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារតំបន់ Kyushu របស់ប្រទេសជប៉ុន ហើយការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់រលកដែលមានកម្ពស់ដល់ទៅ ១ ម៉ែត្រ (៣.២៨ ហ្វីត) ត្រូវបានចេញបន្ទាប់ពីការរញ្ជួយដីមួយនេះ។

ជាមួយគ្នានេះដែររដ្ឋាភិបាលជប៉ុនក៏បានចេញការព្រមានអំពីគ្រោះរញ្ជួយដីបន្ទាន់សម្រាប់ខេត្ត Kumamoto, Nagasaki, Kagoshima, Fukuoka, Saga, Oita និង Miyazaki ដែលទាំងអស់ស្ថិតនៅលើកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុន។ អាជ្ញាធរអំបាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ននិងបន្តតាមដាននៃការវិវត្តន៍នៃរញ្ជួយដីបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង