ភ្នំពេញ៖ត្រឹមតែអាយុ១២ឆ្នាំ កុមារាកម្ពុជា ស្រ៊ុន វីរៈបុត្រ អាចបង្កើតកំណត់ត្រារបស់ខ្លួនប្រកួតដណ្តើមបាន«ពានរង្វាន់ និងមេដាយ»ជាតិ និងអន្តរជាតិចំនួន ៦៦ មេដាយ និងពានរង្វាន់១១ ពាន។មេដាយ និងពានរង្វាន់ ភាគច្រើនគឺផ្នែកគណិតវិទ្យា និង វិទ្យាសាស្ត្រ។
មេដាយទាំង៦៦ គឺមានមេដាយមាស ចំនួន៤២ មេដាយប្រាក់ចំនួន ៧ និង មេដាយសំរឹទ្ធចំនួន១៧ ព្រមទាងពានរង្វាន់ ចំនួន១១។ក្នុងនាមជាកុមារាកម្ពុជា ស្រ៊ុន វីរៈបុត្រ សម្តែងពីមោទកភាពចំពោះខ្លួនឯង ក្រុមគ្រួសារ និងសាលារៀន ដែលបានជួយគាំទ្រនាំឱ្យរូបគេទទួលបានជ័យលាភីជាបន្តបន្ទាប់ ជាពិសេសចុងក្រោយរូបគេ ដណ្ដើមបាន«មេដាយមាស និង ពានរង្វាន់»ពីការប្រកួត SIMOC 2026 នៅសិង្ហបុរី។