Swift cc time

«កម្មវិធីណាត់ជួប» របស់រដ្ឋាភិបាលជប៉ុនទទួលបានអ្នករៀបអាពាហ៍ពិពាហ៍ ២៦៥ គូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តូក្យូ៖ គូស្វាមីភរិយាជប៉ុនសរុបប្រមាណចំនួន ២៦៥ គូបានរៀបការជាមួយគ្នាបន្ទាប់ពីបានជួបគ្នាតាមរយៈកម្មវិធីណាត់ជួបដែលដំណើរការដោយ AI ដែលបានដាក់ឱ្យដំណើរការដោយរដ្ឋាភិបាលតូក្យូក្នុងឆ្នាំ ២០២៤ ដើម្បីលើកកម្ពស់អត្រាកំណើតទាបរបស់ប្រទេសជប៉ុន។យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំនេះ កម្មវិធីនេះមានសមាជិកចុះឈ្មោះចំនួន ១៦.០០០ នាក់ ថយចុះពីអ្នកដាក់ពាក្យប្រហែល ៣៦.០០០ នាក់ និងគូស្វាមីភរិយាចំនួន ៧៦០ គូដែលមាន ឬទំនាក់ទំនងស្អិតរមួត។

យោងតាមការចេញផ្សាយរបស់ CNA កម្មវិធី TOKYO Enmusubi បានបើកដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ បន្ទាប់ពីការស្ទង់មតិមួយបានរកឃើញថា ប្រហែល ៧០ ភាគរយនៃមនុស្សដែលចាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍មិនបានចូលរួម និងស្គាល់គ្នាច្បាស់ដូចមិនកម្មវិធីនេះឡើយ កម្មវិធីនេះតម្រូវឲ្យមនុស្សដែលចាប់អារម្មណ៍ក្នុងការរៀបចំអាពាហ៍ពិពាហ៍ប៉ុណ្ណោះដែលចូលរួម អ្នកដែលចុះឈ្មោះត្រូវបញ្ជាក់ថាពួកគេនៅលីវស្របច្បាប់ និងឆ្លងកាត់ការសម្ភាសន៍តាមអ៊ីនធឺណិតនៅតាមលក្ខខណ្ឌផ្សេងៗទៀត។

រដ្ឋាភិបាលបានដកស្រង់សម្តីស្ត្រីម្នាក់ ដោយលោកស្រីបានអះអាងថាបានសាកល្បងកម្មវិធីនេះជាឱកាសចុងក្រោយក្នុងការរកគូស្រករ លោកស្រីថាពេលខិតជិតដល់ថ្ងៃខួបកំណើតគម្រប់ ៤០ ឆ្នាំរបស់លោកស្រី លោកស្រីបានណាត់ជួបជាមួយមនុស្សមិនស្គាល់មុខជាច្រើននាក់ ហើយនៅទីបំផុតលោកស្រីបានជួបស្វាមីបច្ចុប្បន្នរបស់នៅចុងខែសីហា ហើយទាំងពីរបានចាប់ផ្តើមទំនាក់ទំនងស្អិតរមួតជាមួយគ្នា ហើយបានរៀបការជាមួយនៅចុងខែធ្នូកន្លងទៅ។

គួររម្លឹកថាចំនួនទារកដែលកើតនៅក្នុងប្រទេសជប៉ុនពីជនជាតិជប៉ុនបានឈានដល់កម្រិតទាបបំផុតថ្មីចំនួន ៦៧១,២៣៦ នាក់ក្នុងឆ្នាំ ២០២៥ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកទី ១០ ជាប់ៗគ្នា នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលក្នុងខែមិថុនា ខណៈចំនួនអ្នកស្លាប់មានច្រើនជាងទ្វេដងនៃចំនួន ១.៦ លាននាក់ ស្របពេលដែលអត្រាមានកូនបានធ្លាក់ចុះ ០.០១ ភាគរយមកត្រឹម ១.១៤ ទោះបីជាអាពាហ៍ពិពាហ៍បានកើនឡើងបន្តិចក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង