Swift cc time

វេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៦ (AAYLF 2026) ប្រកាសរើសយុវជនឆ្នើម៣០រូប ចូលរួម នៅប្រទេសសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សិង្ហបុរី៖ កម្មវិធីវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-អូស្ត្រាលី (ASEAN-Australia Young Leaders Forum - AAYLF) ប្រកាសរើសយុវជនឆ្នើមចំនួន ៣០ រូប ដែលមានអាយុចន្លោះពី ១៨ ដល់ ២៩ ឆ្នាំ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងអូស្ត្រាលី ចូលរួមកម្មវិធីនៅសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

កម្មវិធីវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-អូស្ត្រាលី (ASEAN-Australia Young Leaders Forum - AAYLF) មានរយៈពេល ៣ ថ្ងៃ ដែលនឹងរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន ទូទាំងតំបន់អាស៊ាន និងអូស្ត្រាលី និងបណ្តុះបណ្តាលយុវជនក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ ។ វេទិកានេះជួយលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី ពង្រឹងសមត្ថភាពដឹកនាំរបស់យុវជនដែលមានឥទ្ធិពល ព្រមទាំងបង្កើតទំនាក់ទំនងផ្ទាល់រវាងប្រជាជននិងប្រជាជនផងដែរ។

កម្មវិធីនេះ ជ្រើសរើសយុវជនដែលមានគំនិតច្នៃប្រឌិត ឆន្ទៈខ្ពស់ក្នុងការបង្កើតផលវិជ្ជមានដល់សង្គម និងសហគ្រិនភាព ព្រមទាំងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី។ បេក្ខជន ត្រូវតែជាបុគ្គលដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ ឱកាស និងបញ្ហាប្រឈមនានាក្នុងតំបន់ ព្រមទាំងមានស្នាដៃដឹកនាំច្បាស់លាស់នៅក្នុងសហគមន៍របស់ខ្លួន។

នៅក្នុងឆ្នាំ២០២៦ នេះដែរ វេទិកានឹងផ្តោតជាសំខាន់លើប្រធានបទ "មហាសមុទ្រ និងដែនសមុទ្រ" (Oceans and Maritime Domain) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការអភិវឌ្ឍសមត្ថភាពដឹកនាំ និងការបង្កើតទំនាក់ទំនងជិតស្និទ្ធ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ យុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យឱ្យបានមុនថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១:៥៩ យប់ តាមរយៈតំណភ្ជាប់ https://www.jotform.com/form/261787489830474...


Khcct banner

អត្ថបទទាក់ទង