Swift cc time

ប្រធានធនាគារកណ្តាលឥណ្ឌូនេស៊ីលាលែងពីតំណែង ក្រោយប្រាក់រូពីធ្លាក់ចុះខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 លោក Perry Warjiyo

ឥណ្ឌូនេស៊ី៖ លោក Perry Warjiyo ដែលបានបម្រើការជាអភិបាលធនាគារកណ្តាលរបស់ឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ ២០១៨ មកនៅថ្ងៃ ច័ន្ទ នេះបានដាក់ពាក្យលាលែងឈប់ពីតំណែង បន្ទាប់ពីប្រាក់រូពីធ្លាក់ចុះខ្លាំងរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃថាមពល ដោយបានធ្លាក់ចុះប្រហែលប្រាំពីរភាគរយចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងក្នុងខែកុម្ភៈ ដែលនេះធ្វើឲ្យរូបិយប័ណ្ណជាតិធ្លាក់ចុះខ្លាំងមិនធ្លាប់មាន។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានទទួលយកការលាលែងពីតំណែងរបស់លោក Perry Warjiyo ហើយអនុប្រធានជាន់ខ្ពស់របស់ធនាគារ គឺលោក Destry Damayanti ត្រូវបានតែងតាំងជាអភិបាលស្តីទី។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ FRANCE24 លោក Perry Warjiyo ដែលអាណត្តិទីពីររបស់លោកត្រូវផុតកំណត់នៅឆ្នាំ ២០២៨ បានដាក់ពាក្យលាឈប់ជាប្រធានធនាគារកណ្តាលលោកលើកឡើងពីហេតុផលផ្ទាល់ខ្លួនតែប៉ុណ្ណោះ លោកមិនបញ្ជាក់លម្អិត រឺហេតុផលណាមួយក្នុងការលាឈប់នេះនោះទេ។

លោក David Sumual ប្រធានសេដ្ឋវិទូធនាគារកណ្តាលអាស៊ីបានប្រាប់ទីភ្នាក់ងារ AFP ថា ទីផ្សារភាគហ៊ុន និងរូបិយប័ណ្ណនៅតែមានស្ថិរភាពល្អក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសលាលែងពីតំណែងរបស់លោក Perry។ លោកថាប្រាក់រូពីបានរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃថាមពល ដោយបានធ្លាក់ចុះប្រហែលប្រាំពីរភាគរយចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងក្នុងខែកុម្ភៈ ហើយដើម្បីជំរុញប្រាក់រូពី ធនាគារឥណ្ឌូនេស៊ីបានដំឡើងអត្រាការប្រាក់សំខាន់របស់ខ្លួនចំនួន ១០០ចំណុចមូលដ្ឋាននៅឆ្នាំនេះដល់ ៥.៧៥ ភាគរយ៕

Khcct banner

អត្ថបទទាក់ទង