ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការប្តូរមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ ពីមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ត្រូវប្តូរទៅប្រឡងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចវិញ។
នាថ្ងៃទី២១ កក្កដា ក្រសួងអប់រំ យុវជន និងកីឡា បានផ្លាស់ប្តូរមណ្ឌលប្រឡងពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ដែលមានថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣០បន្ទប់ មានបេក្ខជនអប់រំពិសេស ២២នាក់ ស្រី៩នាក់ ស្ថិតក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ ត្រូវប្តូរទៅប្រឡងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញវិញ។
គួរបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ មានថ្នាក់វិទ្យាសាស្ត្រ ចំនួន ៦៨មណ្ឌល ស្មើនឹង ១,៥៣៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន១៧៦មណ្ឌល ស្មើនឹង ៤,៦៧៤បន្ទប់។ មណ្ឌលសរុបចំនួន២៤៤ មណ្ឌល ត្រូវជា ៦,២០៧ បន្ទប់ ដែលបែងចែកតាមរាជធានី/ខេត្ត៕