Swift cc time

មជ្ឈមណ្ឌលមួយនៅចិន បង្កើត «ព្យុះ-ទឹកជំនន់ក្លែងក្លាយ» ឱ្យពលរដ្ឋរៀនជំនាញសង្គ្រោះជីវិតពីគ្រោះមហន្តរាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ដោយសារគ្រោះទឹកជំនន់ និងព្យុះភ្លៀងខ្លាំងនៅប្រទេសចិន មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Lvxing ក្នុងទីក្រុង Hangzhou កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការបង្កើតគ្រោះមហន្តរាយក្លែងក្លាយដើម្បីបណ្តុះបណ្តាលពលរដ្ឋឱ្យចេះជួយសង្គ្រោះខ្លួនឯង និងអ្នកដទៃ ពេលគ្រោះអាសន្នពិតប្រាកដមកដល់។អ្នកចូលរួមត្រូវចំណាយប្រាក់ប្រហែល ២៣៥ ដុល្លារ ដើម្បីពាក់ឈុតការពារទឹក និងមួកសុវត្ថិភាព ចូលរួមប្រឈមមុខនឹងស្ថានភាពក្លែងក្លាយដែលមានអាំងតង់ស៊ីតេខ្ពស់ ដូចជាខ្យល់ព្យុះទីហ្វុងល្បឿន ១០៣ ម៉ាយក្នុងមួយម៉ោង ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ទីក្រុង ឬទឹកជំនន់ភ្នំជ្រៅដល់ដើមទ្រូងជាដើម។

យោងតាមការចុះផ្សាយរបស់កាសែត CNA ការបណ្តុះបណ្តាលបែបស៊ីជម្រៅនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋនូវបទពិសោធន៍ជាក់ស្តែងនៃគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងរ ដោយជួយឱ្យពួកគេកសាងជំនាញរស់រានមានជីវិត និងការត្រៀមលក្ខណៈផ្លូវចិត្តប្រកបដោយប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងភាពអាសន្នក្នុងជីវិតពិត៕


Khcct banner

អត្ថបទទាក់ទង