អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ប្រកាសថាលោកមានគម្រោងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅរដូវស្លឹកឈើជ្រុះនេះ ទោះបីជាអភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានគំរាមកំហែងចាប់ខ្លួនលោកក៏ដោយ។ មេដឹកនាំអ៊ីស្រាអែលរូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា លោកមិនព្រួយបារម្ភអំពីការសន្យាអភិបាលក្រុងញូវយ៉កក្នុងការចាប់ខ្លួនរូបលោកឡើយ លោកចោទប្រកាន់អភិបាលក្រុងរូបនេះថាញុះញង់ឲ្យមានការស្អប់ខ្ពើមរូបលោក។
បើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកនឹងថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ញូវយ៉ក ដោយប្រឆាំងនឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងមតិយោបល់ពីអភិបាលក្រុងញូវយ៉ក Zohran Mamdani ថាលោកមិនត្រូវបានស្វាគមន៍នៅក្នុងទីក្រុងនោះទេ និងអាចឈានដល់ការចាប់ខ្លួននាយករដ្ឋមន្រ្តីរូបនេះ។
លោក Netanyahu បានរិះគន់លោក Mamdani ក្នុងអំឡុងពេលសម្ភាសន៍មួយនៅលើកម្មវិធី Fox News Sunday Morning Futures ជាមួយលោកស្រី Maria Bartiromo លោថាការអះអាងរបស់អភិបាលក្រុងរូបនេះគ្មានមូលដ្ឋានច្បាស់លាស់ ដែលលោកអំពាវនាវឲ្យការចាប់ខ្លួនរូបលោកនៅសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថាអភិបាលក្រុងញូវយ៉កលោក Zohran Mamdani ធ្លាប់បានលើកឡើងអំពីការចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកថាមេដឹកនាំអ៊ីស្រាអែលជាឧក្រិដ្ឋជនសង្គ្រាមដែលសម្លាប់ពលរដ្ឋស្លួតត្រង់អស់ជាច្រើនពាន់នាក់។ ក្នុងវីដេអូរបស់លោក លោកបានអះអាងដែលថាលោកខ្វះអំណាចផ្លូវច្បាប់ក្នុងការចាប់ខ្លួនលោក Netanyahu តាមដីកាដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលជាតុលាការឧក្រិដ្ឋកម្មសង្គ្រាមកំពូលរបស់ពិភពលោក៕