Swift cc time

ទំនងជាសារភាពអស់ហើយអាជ្ញាធរចិនទម្លាក់បទចោទ«លាក់បាំងប្រាក់ចំណូលពីបទល្មើស»លើលោកChen Zhi

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ អាជ្ញាធរចិន បានប្រកាសលុបចោទបទចោទចំនួន១ករណី ពាក់ព័ន្ធ«លាក់បាំងប្រាក់ចំណូលពីបទល្មើស»លើលោក ចេ​ន ហ្សី (Chen Zhi) ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប។តែលោកនៅប្រឈមកាត់ទោសបទល្មើសជាច្រើនទៀត ពាក់ព័ន្ធបទល្មើស Online Scams និងសង្ស័យបទល្មើសថ្មីបន្ថែម គឺបទរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា និង បង្ករបួសស្នាមដោយចេតនា។

យោងតាមបណ្តាញផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា លោក ចេ​ន ហ្សី (Chen Zhi) ​ម្ចាស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប ត្រូវបានអាជ្ញាធរចិន ប្រកាសពីការចាប់ខ្លួនជាផ្លូវការពាក់ព័ន្ធនឹងសំណុំរឿងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ឬ Online Scams និងបទល្មើសជាច្រើនទៀត។

ក្នុងការចាប់ខ្លួននោះ អាជ្ញាធរចិន បានដាក់ការសង្ស័យលោក ចេន ហ្សី ពីបទលាក់បាំងប្រាក់ចំណូលពីបទល្មើស ប៉ុន្តែបទសង្ស័យនេះ ត្រូវបានអាជ្ញាធរចិនប្រកាសលុបចោលវិញ តែលោកត្រូវបានសង្ស័យបន្ថែមពីបទរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា និងបង្ករបួសស្នាមដោយចេតនា។ ក្រៅពីនេះ លោកក៏ត្រូវបានសង្ស័យពីបទឆបោក បើកកាស៊ីណូ និង ប្រកបអាជីវកម្មខុសច្បាប់ជាច្រើនទៀត។

លោក ចេន ហ្សី (Chen Zhi) នៅថ្ងៃទី ៦ មករា ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន។ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរចិន និងកម្ពុជា បានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន។ក្រសួងសន្តិសុខសាធារណៈចិន ធ្លាប់ប្រកាសចាត់ទុកករណីនេះថា ជា «សមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និង កម្ពុជា»។

Khcct banner

អត្ថបទទាក់ទង