
ភ្នំពេញ៖ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃទី១៤ខែមករា ដើម្បីស្វែងរកប្រភពវីរុសកូវីដ-១៩។នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិសុខាភិបាលចិន។
គេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិសុខាភិបាលចិនបានចេញផ្សាយព័ត៌មានថា ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកដែលស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩នឹងទោកាន់ប្រទេសចិននៅថ្ងៃទី១៤ខែមករា ដើម្បីធ្វើការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយអ្នកវិទ្យាសាស្ត្រចិនស្តីពីការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩៕