Swift cc time

ជនជាតិវៀតណាម កើនដល់៤៧នាក់ ត្រូវបានអាជ្ញាធរចិនជួយសង្គ្រោះ នៅតំបន់សមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ យោងតាមព័ត៌មានចុងក្រោយ នៅថ្ងៃចន្ទនេះ អាជ្ញាធរចិន បានជួយសង្គ្រោះនាវិកជនជាតិវៀតណាមចំនួន ២ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នករស់រានមានជីវិតសរុបកើនឡើងដល់ ៤៧ នាក់ ក្នុងចំណោមមនុស្សសរុប ៦២ នាក់នៅលើនាវាវៀតណាមឈ្មោះ «Khoi Nguyen 18» ដែលបានលិច នៅដែនទឹកជិតតំបន់ថ្មប៉ប្រះទឹក Yongshu ក្នុងប្រជុំកោះ Nansha ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរក្រុង Sansha របស់ចិន។

យោងតាមប្រភពព័ត៌មានចិន ប្រតិបត្តិការរុករក និងសង្គ្រោះបន្ទាន់នេះ នៅតែបន្តយ៉ាងសកម្មដោយមានការចូលរួមពីនាវាចិនចំនួន ៦ គ្រឿង រួមទាំងនាវាសង្គ្រោះ «Nanhai Jiu 115» ឧទ្ធម្ភាគចក្រសង្គ្រោះចំនួន ១ និងនាវាវៀតណាមចំនួន ១ គ្រឿង៕

Khcct banner

អត្ថបទទាក់ទង