ចិន៖ យ៉ាងហោចណាស់មនុស្សចំនួន ៤៤ នាក់ ក្នុងចំណោមមនុស្សសរុប ៦២ នាក់នៅលើនាវាវៀតណាមមួយគ្រឿងឈ្មោះថា «Khoi Nguyen 18» ត្រូវបានអាជ្ញាធរចិនជួយសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីនាវានេះបានលិចដោយសារជួបគ្រោះអាសន្ននៅដែនទឹកជិតតំបន់ថ្មប៉ប្រះទឹក Yongshu ក្នុងប្រជុំកោះ Nansha ក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរក្រុង Sansha របស់ប្រទេសចិន។
គិតត្រឹមថ្ងៃអាទិត្យ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ មនុស្សទាំង ៤៤ នាក់ត្រូវបានសង្គ្រោះ ខណៈដែលប្រតិបត្តិការរុករក និងសង្គ្រោះនៅតែបន្តយ៉ាងសកម្ម។
ប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ មានការចូលរួមពីនាវាចិនចំនួន ៦ គ្រឿង ឧទ្ធម្ភាគចក្រសង្គ្រោះចំនួន ១ និងនាវាវៀតណាមចំនួន ១ គ្រឿង បន្ទាប់ពីនាវាសង្គ្រោះចិន «Nanhai Jiu 115» បានរកឃើញសញ្ញាគ្រោះអាសន្នពីនាវារងគ្រោះកាលពីល្ងាចថ្ងៃសៅរ៍ វេលាម៉ោងប្រហែល ១៨:២៣ នាទី៕